ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៧

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែតុលា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​កម្ពុជា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែតុលា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដើម្បី​ពិនិត្យ​សម្រេច​លើ​របៀបវារៈ​ចំនួន​៧ មាន​ដូច​ខាងក្រោម ៖

១-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃ​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​សុវត្ថិភាព​ម្ហូបអាហារ​អាស៊ាន ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា​នីតិកាល​ទី​៥ ។

២-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃ​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន ស្តី​ពី​ប​ម្លា​ស់​ទី​រូបវន្តបុគ្គល ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា​នីតិកាល​ទី​៥​។

៣-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​មួយ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ហុងកុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ។

៤-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់ ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ពីរ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូ​វែ​ល​សេ​ឡង់ ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៤ ព្រឹទ្ធសភា​នីតិកាល​ទី​៥ ។

៥-​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន នៃ​ព្រឹទ្ធសភា សុំ​ដាក់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា ស្តី​ពី​ការ​បង្កើត​អង្គការ​អន្តរជាតិ​សម្រាប់​សន្ធានកម្ម ទៅ​ក្នុង​របៀបវារៈ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៥​។

៦-​កំណត់​កាលបរិច្ឆេទ និង​របៀបវារៈ​បន្ត​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា​នីតិកាល​ទី​៥​។
៧-​ផ្សេង​ៗ​។

បន្ទាប់​ពី​បាន​ពិនិត្យ និង​ពិភាក្សា​រួច​មក គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា បាន​កំណត់​យក​ថ្ងៃ​ដដែល វេលា​ម៉ោង​៩:០០​នាទី​ព្រឹក បន្ត​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នីតិកាល​ទី​៥ ដើម្បី​ពិនិត្យ​ហើយ​ឱ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥​ខាងលើ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ