ខេត្តប៉ៃលិន ៖ បន្ទាប់ពីបើកការស៊ើបអង្កេតអស់រយៈពេលយ៉ាងយូរ ទើបសមត្ថកិច្ចជំនាញ នៃនគរបាលស្នងការខេត្តប៉ៃលិន ឈានដល់ការដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ធ្វើការបង្ក្រាបជាក់ស្តែង នូវករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន ដែលស្ថិតនៅក្បែរព្រំដែនខេត្តប៉ៃលិន ជាប់នឹងប្រទេសថៃ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃ រហូតដល់០៥នាក់ ។
ករណីបង្ក្រាបការជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀននេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅក្បែរព្រំដែនកម្ពុជាថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា តាំងទី១ ៖ នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់ ជាជនជាតិថៃ រួមមានឈ្មោះ ៖
១-ឈ្មោះ Anuwat chansuphan ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
២-ឈ្មោះ Chaninthon Suepsombat ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៣-ឈ្មោះ Arthit saelor ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ថៃ រស់នៅ ភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
៤-ឈ្មោះ MissNatiya Klomkleang ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិ ថៃ រស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។
៥-ឈ្មោះ Chakninthon suepsombat ភេទប្រុស អាយុ២២ ជនជាតិថៃ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ដកហូតសម្ភារៈ និងវត្ថុតាងរួមមាន៖
១-ម្សៅក្រាមកេតាមីន(K)(សង្ស័យជាសារធាតុញៀន)ចំនួន ១១៥កញ្ចប់ ធំ០៤កញ្ចប់
២-ថ្នាំគ្រាប់ពណ៌ប្រផេះ(សង្ស័យជាសារធាតុញៀន)ចំនួន០២កញ្ចប់ធំ ស្មើនឹង២០០គ្រាប់
៣-ថ្នាំគ្រាប់ពណ៌បៃតង(សង្ស័យជាសារធាតុញៀន)ចំនួន ០៣កញ្ចប់ធំ ស្មើនឹង ៣០០គ្រាប់
៤-ម្សៅគ្រាប់ពណ៌ផ្កាឈូក(សង្ស័យជាសារធាតុញៀន)ចំនួន ០២កញ្ចប់ធំ ស្មើនឹង ២៧៣គ្រាប់
៦-កញ្ចប់ពណ៌ក្រហមរូបសេះសង្ស័យជាសារធាតុញៀន) ចំនួន០៤
៧-កញ្ចប់ពណ៌លឿង(សង្ស័យជាសារធាតុញៀន)ចំនួន ០២កញ្ចប់
៨-ខលីចេនចំនួន៨កញ្ចប់(សង្ស័យជាសារធាតុញៀន)
៩-កញ្ចប់ពណ៌ខ្មៅចំនួន០១(សង្ស័យជាសារធាតុញៀន)
១០-ជញ្ជីងចំនួន១១គ្រឿង
១១-ទូរស័ព្ទចំនួន ០៤គ្រឿង
១២-លុយថៃចំនួន ១២,១៤០បាត
១៣-ថង់សម្រាប់វេចខ្ចប់មួយចំនួនធំ
១៤-ម៉ូតូចំនួន ០៣គ្រឿង
-ម៉ាកPCXស្លាកលេខភ្នំពេញ1FN1014
-ម៉ាកPCXស្លាកលេខភ្នំពេញ1GK3259
-ម៉ាកស្កុបពីស្លាកលេខភ្នំពេញ1AS2676
១៥-ម៉ាស៊ីនរាប់លុយចំនួន០១គ្រឿង
ទីតាំងទី២ ៖ នៅចំណុចបន្ទប់ជួលជិតផ្សាតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដកហូតវត្ថុតាងរួមមាន ៖
១-កញ្ចប់រូបតែ(សង្ស័យជាសារធាតុញៀនកេតាមីន(k)ចំនួន៣ដុំធំ និង៤កញ្ចប់ )
២-កញ្ចប់ខលីចេន ចំនួន១៨ដុំ ស្មើនិង១៨០កញ្ចប់ (សង្ស័យជាសារធាតុញៀន)
៣-កញ្ចប់ពណ៌ក្រហមរូបសេះ ចំនួន៦ដុំ ស្មើនិង៦០កញ្ចប់(សង្ស័យជាសារធាតុញៀន)
៤-កញ្ចប់ ferrari ពណ៌សរូបសេះ ចំនួន៣ដុំ ស្មើនិង៣០កញ្ចប់(សង្ស័យជាសារធាតុញៀន)
៥-កញ្ចប់ខលីចេនពណ៌ផ្កាឈូក ចំនួន២០កញ្ចប់
៦-ជញ្ជីងចំនួន០២គ្រឿង
វត្ថុតាង(សង្ស័យជាសារធាតុញៀន)សរុបរួម៖
១-ថ្នាំញៀនកេតតាមីន(K)ទម្ងន់សរុប ៣គីឡូ៨ខាំ
២-ថ្នាំគ្រាប់សរុបរួម ៨១៣គ្រាប់ទម្ងន់៤ខាំ៨ក្រាម
៣-កញ្ចប់ពណ៌បៃតងUX ទម្ងន់៣,៣ខាំ
៤-ថ្នាំញៀនកញ្ចប់សរុបរួម២១៣កញ្ចប់ ទម្ងន់១គីឡូ២ខាំកន្លះ។
សរុបសារធាតុញៀនចំនួន ៥,៨៦គីឡូក្រាម ។
បច្ចុប្បន្ន ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ ៕








ចែករំលែកព័តមាននេះ