ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្មកែច្នៃប្រេងម៉ាស៊ីន កំពុងធ្វើឱ្យប៉ះពាល់ដល់អ្នករស់នៅក្នុងតំបន់នេះ

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ក្នុងភូមិ​ត្រពាំងរុន ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជាមួយនឹង​ការ​សម្តែង​ក្តី​ព្រួយបារម្ភ និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ ព័ន្ធ​ឲ្យ​ចុះ​អន្តរាគមន៍​ជា​បន្ទាន់ លើ​ករណី​សិប្បកម្ម​កែ​ច្នៃ​ស្ល​ប្រេងម៉ាស៊ីន​១​កន្លែង…

ខេត្តកំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រស់នៅ​ក្នុងភូមិ​ត្រពាំងរុន ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ជាមួយនឹង​ការ​សម្តែង​ក្តី​ព្រួយបារម្ភ និង​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ ព័ន្ធ​ឲ្យ​ចុះ​អន្តរាគមន៍​ជា​បន្ទាន់ លើ​ករណី​សិប្បកម្ម​កែ​ច្នៃ​ស្ល​ប្រេងម៉ាស៊ីន​១​កន្លែង ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន ដីស្រែ និង​សុខមាលភាព​របស់​ពួក​គាត់​។

អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​បាន​ឲ្យ​ដឹង​ថា សិប្បកម្ម​កែ​ច្នៃ​និង​ស្ល​ប្រេងម៉ាស៊ីន​នេះ​បាន​បញ្ចេញ​ទឹក​កខ្វក់​មាន​ជាតិ​ប្រេង ពណ៌​ខ្មៅ ដែល​បាន​ហូរ​ចូល​ទៅ​ក្នុង​ដីស្រែ​របស់​ពួក​គាត់ បណ្ដាល​ឲ្យ​ខូចខាត​ដំណាំ​ស្រូវ ដែល​ជាក់ស្ដែង​កន្លង​មក​ស្រូវ​ដែល​កំពុង​លូតលាស់​ត្រូវ​បាន​រលួយ និង​ងាប់ ដោយសារ​ជាតិពុល​នៅ​ក្នុង​ទឹក​កខ្វក់​នោះ ដែល​នាំ ឲ្យ​ពួក​គាត់​បាត់បង់​ទិន្នផល​ទាំងស្រុង​។

លើស​ពី​នេះ​ទៅ​ទៀត ទឹក​ស្អុយ​និង​ក្លិន​មិនល្អ ហើយ​ទឹក​នៅ​ក្នុង​ប្រឡាយ និង​ក្នុង​ស្រែ​មាន​សភាព​ស្អុយរលួយ​មាន​ជាតិ​ប្រេង​អណ្ដែត និង​បង្ក​ជា​ក្លិន​មិនល្អ​ដែល​ប៉ះ ពាល់​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ បញ្ហា​ដែល​កំពុង​ប្រឈម​សព្វ​ថ្ងៃនេះ​គឺ ទឹក​ស្អុយ និង​ក្លិន​មិនល្អ ត្រូវ​បាន​គេ​ខ្លាច​ថា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ដល់​កុមារ និង​មនុស្ស​ចាស់​ក្នុង​មូលដ្ឋាន​ ជាពិសេសគោក្របីចុះផឹកទឹកអាចពុលងាប់ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​បាន​រាយការណ៍ និង​ស្នើ​សុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ ប៉ុន្តែ​បញ្ហា​នៅ​តែ​បន្ត​កើត​មាន​។ ពួក​គាត់​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ខេត្ត ជា​ពិសេស​មន្ទីរ​បរិស្ថាន ​និង​មន្ទីរ​កសិកម្ម ចុះ​ត្រួតពិនិត្យ​និង​ចាត់​វិធាន​មការ​ជា​បន្ទាន់​ទៅ​លើ​សិប្បកម្ម​នេះ ដើម្បី ​បញ្ឈប់​សកម្មភាព​ដែល​បង្ក​ការ​បំពុល​ និងឱ្យម្ចាស់​សិប្បកម្ម​ទទួលខុសត្រូវ និង​ដោះស្រាយ​សំណង​ចំពោះ​ការ​ខូចខាត​ស្រូវ និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ ។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​ខាងលើ​របស់​ប្រជាពលរដ្ឋ លោក ច័ន្ទ​ថេ​ត ថា​នរ​: ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា លោក​បានដឹង​ព័ត៌មាន​នេះ​ហើយ នឹង​បាន​ចាត់ ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​ហើយ មាន​វិធានការ​ហើយ​។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​កំពុង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​ពី​សំណាក់​អាជ្ញា​ធរមាន សមត្ថកិច្ច ដើម្បី​អាច​ទទួល​បាន​ដីស្រែ​ដែល​ស្អាត និង​បរិស្ថាន​រស់នៅ​ប្រកបដោយ​ផាសុកភាព​ឡើង​វិញ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ