ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលថ្មី ៖ ទំនប់ដូនទ្រី ជាអាងស្តុកទឹកដ៏ធំ មានសមត្ថភាពផ្ទុកទឹក ១៣៣លានម៉ែត្រគូប

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ទំនប់​ដូន​ទ្រី ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយទៀត ក្នុង​ចំណោម​អាង​ស្តុក​ជា​ច្រើន​នៅ​ខេត្តបាត់ដំបង ពោរពេញ​ដោយ​សក្កា​នុ​ពល​កសិកម្ម អាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ផ្ទៃដី​កសិកម្ម រដូវវស្សា​ចំនួន​៣៣០០០​ហិ​កតា និង​រដូវប្រាំង​ចំនួន​៤៥០០​ហិ​កតា គ្របដណ្តប់​លើ​ឃុំ​ចំនួន​១១…

ខេត្តបាត់ដំបង ៖ ទំនប់​ដូន​ទ្រី ជា​អាង​ស្តុក​ទឹក​ដ៏​ធំ​មួយទៀត ក្នុង​ចំណោម​អាង​ស្តុក​ជា​ច្រើន​នៅ​ខេត្តបាត់ដំបង ពោរពេញ​ដោយ​សក្កា​នុ​ពល​កសិកម្ម អាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​ផ្ទៃដី​កសិកម្ម រដូវវស្សា​ចំនួន​៣៣០០០​ហិ​កតា និង​រដូវប្រាំង​ចំនួន​៤៥០០​ហិ​កតា គ្របដណ្តប់​លើ​ឃុំ​ចំនួន​១១ នៃ​ស្រុក​មោងឫស្សី និង​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ ព្រមទាំង​ចូលរួម​ចំណែក នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​កាត់​បន្ថយ​ទឹកជំនន់​តាម​តំបន់​មួយ​ចំនួន​នៅ​ផ្នែក​ខាងក្រោម ។

ទំនប់​ដូន​ទ្រី បាន​សម្រេចការ​សាងសង់​១០០% ក្រោយ​ពី​បាន​ចាប់ផ្តើម​ការដ្ឋាន​កាលពី​ឆ្នាំ​២០១៨ ដោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ ៖

ទី​១/ ទំនប់​ស្នូល​ដី​ថ្ម​បំពេញ Earth-Core Rockfill Dam (ECRD) ដែល​មាន​ខ្នង​លើ​ទទឹង​៨​ម៉ែត្រ កម្ពស់​៦០​ម៉ែត្រ​ពី​គ្រឹះ និង​ប្រវែង​សរុប ៦៥៤ ម៉ែត្រ ដែល​មាន​សមត្ថភាព​ផ្ទុក​ទឹក​ប្រសិទ្ធភាព​បាន ១៣៣ លាន​ម៉ែត្រគូប ។

ទី​២/ សំណង់​ប​ង្អៀ​រ (Spillway) ដែល​មាន​ប្រវែង​សរុប​៤១៤ ម៉ែត្រ និង​សមត្ថភាព​ដោះ​ទឹកបាន ៨៥០ ម៉ែត្រគូប​/​វិនាទី ។

ទី​៣/ រូង​ក្រោម​ដី​បង្វែរ​ទឹក (Diversion Tunnel) ដែល​មាន​អង្កត់ផ្ចិត ៤ ម៉ែត្រ និង​ប្រវែង ៤៦២ ម៉ែត្រ​។
និង​ទី​៤/ សំណង់​ប៉ម​គ្រប់គ្រង​ទឹក​មាន​ទ្វារ​ទឹក​ច្រើន​ថ្នាក់ (Multi-Stage Intake Tower) ដែល​មាន​វិមាត្រ ៨ ម៉ែត្រ (​ទទឹង​) × ២៤ ម៉ែត្រ (​ប្រវែង​) × ៤៩ ម៉ែត្រ (​កម្ពស់​) បំពាក់​ដោយ​ទ្វារ​សំរាប់​ប្រតិបត្តិការ​ចំនួន​បួន ដែល​នីមួយ​ៗ​មាន​ទំហំ​២,២ ម៉ែត្រ x ២,២ ម៉ែត្រ​។

រាជរដ្ឋាភិបាល បាន​បន្ត​ផ្តល់​អាទិភាព និង​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ប្រព័ន្ធ​ធារាសាស្ត្រ ពិសេស​បង្កើត​អាង​ស្តុក​ទឹក ដែល​ជា​ប្រភព​នៃ​តម្រូវការ​យ៉ាង​សំខាន់​សម្រាប់​បម្រើ​ដល់​វិស័យ​កសិកម្ម និង​ពហុ​បំណង​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ផង​ដែរ ។

ទឹក ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ទាំង​៥ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ហើយ​ក៏​បាន​បន្ត​ជំរុញ​អនុវត្ត​យ៉ាង​សកម្ម​តាម​រយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ជា​ប្រតិបត្តិ​ករ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ