រាជធានីភ្នំពេញ៖ តើលោកអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សពេញវ័យប្រមាណ ២០% ទៅ ២៨% ដែលជួបបញ្ហាពិបាកសម្រាន្តដែរឬទេ? ការគេងមិនលក់មិនត្រឹមតែធ្វើឲ្យអស់កម្លាំងទេ តែអាចប៉ះពាល់ដល់គុណភាពជីវិត។
យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យកាល់ម៉ែត អ្នកជំនាញមិនណែនាំឲ្យពឹងផ្អែកតែលើថ្នាំសម្រាន្តឡើយ ព្រោះវាអាចបង្កឲ្យញៀន និងរំខានដល់លំនឹងធម្មជាតិនៃប្រព័ន្ធរាងកាយ។
ផ្ទុយទៅវិញ ដំណោះស្រាយដ៏ល្អបំផុតគឺការផ្លាស់ប្តូរទម្លាប់តាមរយៈ វិធីសាស្ត្រសមាធិ ដែលបង្ហាញប្រសិទ្ធភាពខ្ពស់ក្នុងការជួយឲ្យគេងលក់ស្រួលដោយធម្មជាតិ៖
ការអនុវត្តបច្ចេកទេសសម្រួលអារម្មណ៍មុនចូលគេង អាចបន្ថយភាពតានតឹងក្នុងរាងកាយ និងនាំឲ្យអារម្មណ៍ស្ងប់៖
• ដកដង្ហើមចូលជ្រៅៗ ហាត់ដកដង្ហើមចូលជ្រៅៗ ដើម្បីបន្ថយសំពាធសាច់ដុំ
• ប្រឹង រួចពន្លាសាច់ដុំរាងកាយ ដើម្បីបន្ថយសំពាធដងខ្លួន
• សមាធិ ផ្ចង់អារម្មណ៍លើដង្ហើម ឬ រូបភាពស្រទន់ណាមួយ ដើម្បីឲ្យអារម្មណ៍ស្ងប់ស្ងាត់
- គោលបំណងផ្ទុយ ពីការបង្ខំខ្លួនយើងឲ្យសម្រាន្ត ព្យាយាមនៅភ្ញាក់ វិធីនេះជួយបន្ថយការថប់អារម្មណ៍ អំពីការសម្រាន្តលក់ និងជួយឲ្យមានការសម្រាន្តលក់បែបធម្មជាតិវិញ
- កំណត់ហេតុនៃការសម្រាន្ត
• កត់ត្រាម៉ោងពេលសម្រាន្ត ពេលភ្ញាក់ ចំនួនភ្ញាក់ពេលយប់ និង គុណភាពនៃការសម្រាន្តលក់
• អាចជួយឲ្យគ្រូពេទ្យមើលពីទំនោរនៃការសម្រាន្តរបស់យើងនិងណែនាំបន្ត
ក្នុងករណីដែលលោកអ្នកមានសុខភាពមិនប្រក្រតីណាមួយ គួរប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបាននូវការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ