ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងវប្បធម៌៖ មិនលួចឬថតចម្លងស្នាដៃអ្នកដទៃដើម្បីជាឧត្តមភាពបុគ្គល សង្គម និងជាគំរូដ៏ល្អប្រសើរ​

17 ម៉ោង មុន

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ បានធ្វើការណែនាំដល់សិល្បករ សិល្បការិនី តារាសម្ដែង អ្នកនិពន្ធ ព្រមទាំងអ្នកពាក់ព័ន្ធ​មិនលួចឬថតចម្លងស្នាដៃអ្នកដទៃដើម្បីជាឧត្តមភាពបុគ្គល សង្គម និងជាគំរូដ៏ល្អប្រសើរ​សម្រាប់អ្នកបន្តវេន។ យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌…

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ បានធ្វើការណែនាំដល់សិល្បករ សិល្បការិនី តារាសម្ដែង អ្នកនិពន្ធ ព្រមទាំងអ្នកពាក់ព័ន្ធ​មិនលួចឬថតចម្លងស្នាដៃអ្នកដទៃដើម្បីជាឧត្តមភាពបុគ្គល សង្គម និងជាគំរូដ៏ល្អប្រសើរ​សម្រាប់អ្នកបន្តវេន។

យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៣ ខែតុលានេះ បានឱ្យដឹងថា កាលពីរសៀលម្សិលមិញនៅទីស្ដីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំបិទវគ្គបណ្ដុះបណ្ដាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ថ្លែងនៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមដែលជាសិល្បករ សិល្បការិនី តារាសម្ដែង អ្នកនិពន្ធ ទាំងក្នុងនិងក្រៅប្រព័ន្ធក្នុងការសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹងនិងបទពិសោធដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ និងស្នើឱ្យសិក្ខាកាមទាំងអស់ យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការពារសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងលើកកម្ពស់សីលធម៌ គុណធម៌ សច្ច:ធម៌ មានវិជ្ជាជីវៈខ្ពស់ មិនលួចឬថតចម្លងស្នាដៃអ្នកដទៃ ដើម្បីជាឧត្តមភាពបុគ្គល សង្គម និងជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកបន្តវេន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ