ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ស្លាប់​នៅ​នឹង​កន្លែង ក្រោយជិះ​ម៉ូតូ​បុក​រថយន្ត​កំពុង​ឈប់​នៅ​មុខ​ដេប៉ូ​លក់​គ្រឿងសំ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ជ្រុលទៅ​បុក​ពីក្រោយរថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​គ្រឿងសំណង់​មួយ​គ្រឿង ​ដែល​កំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ដេប៉ូ​របស់​ខ្លួន ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​ ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ជ្រុលទៅ​បុក​ពីក្រោយរថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដឹក​គ្រឿងសំណង់​មួយ​គ្រឿង ​ដែល​កំពុង​ឈប់​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​ដេប៉ូ​របស់​ខ្លួន ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែតុលា​ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ ភ្នំពេញ​ហាណូយ ​ស្ថិត​នៅ​ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​។

បុរស​រង​គ្រោះ​ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ឡើយ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1CU-9973 ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាងលើ ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​ហាណូយ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​មុខ​ដេប៉ូ​លក់​គ្រឿងសំណង់ «តាំង​ គឹ​ម​ហាក់» ​ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ដឹក​សំណង់​មួយ​គ្រឿង ​ដែល​កំពុង​ឈប់​ចត​នៅ​លើ​ដងផ្លូវ​ពេញទំហឹង​ ។

​ព័ត៌មាន​ពីសាក្សី​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​គ្រោះថ្នាក់​នោះ​ បណ្ដា​ឲ្យ​ម៉ូតូ​រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ ​ហើយ​អ្នកបើកបរ​បាន​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​អាណោច​អា​ធម៌ ​។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ ​នគរបាល​មូលដ្ឋាន ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ហើយ​ទាក់ទង​នគរបាល​ចរាចរណ៍​ មក​វាស់វែង​រួច​នាំ​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​កាន់​ការិយាល័យ​ដើម្បី​ដោះស្រាយ​។​ ចំណែក​សព​ សមត្ថកិច្ច​បញ្ជូន​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន ដើម្បី​ស្រាវជ្រាវ​រក​បងប្អូន​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ