ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែកណាស់ ! កើតមកជាមនុស្សស្រីដល់ពេញវ័យលេចចេញប្រដា.ប់ភេទបុរស

55 វិនាទី មុន

ជំងឺ​សម័យនេះ​ប្លែក​ៗ​ណាស់ ។ ជាក់ស្តែង​ស្ត្រី​វ័យ​២១​ឆ្នាំ​មួយ​រូប ត្រូវ​បាន​គេ​អះអាង​ថា បាន​ចាប់កំណើត​មក​ជា​ស្រី​ធម្មតា ប៉ុន្តែ​នៅ​ពេល​ដែល​ចំរើន​វ័យ​ជា​បន្តបន្ទាប់ ស្រាប់តែ​ដុះ​ភេទ​ប្រុស​បន្ថែម​តែ​ម្តង ។ តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Vietnam…

ជំងឺ​សម័យនេះ​ប្លែក​ៗ​ណាស់ ។ ជាក់ស្តែង​ស្ត្រី​វ័យ​២១​ឆ្នាំ​មួយ​រូប ត្រូវ​បាន​គេ​អះអាង​ថា បាន​ចាប់កំណើត​មក​ជា​ស្រី​ធម្មតា ប៉ុន្តែ​នៅ​ពេល​ដែល​ចំរើន​វ័យ​ជា​បន្តបន្ទាប់ ស្រាប់តែ​ដុះ​ភេទ​ប្រុស​បន្ថែម​តែ​ម្តង ។

តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Vietnam News បាន​ឲ្យ​ដឹង​ថា ករណី​នេះ គឺ​កើតឡើង​នៅ​វៀតណាម ហើយ​ស្ត្រី​ជា​អ្នកជំងឺ បាន​កំពុង​តែ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​១០៨ នៅ​ទីក្រុង​ហាណូយ ។

ស្ត្រី​រង​គ្រោះ​កើតមក​ហើយ​បាន​ចុះបញ្ជី​តាំងពី​កំណើត និង​ធំធាត់​ជា​ក្មេង​ស្រី ប៉ុន្តែ​អ្នកជំងឺ​បាន​វិវឌ្ឍន៍​ជា​ធម្មតា​ក្នុងអំឡុងពេល​ពេញវ័យ ប៉ុន្តែ​មិន​ដែល​មក​រដូវ​ឡើយ ។ ហើយ​ក្នុងអំឡុងពេល​ពិនិត្យ​សុខភាព​ជា​ប្រចាំ គ្រូពេទ្យ​បាន​រក​ឃើញ​លិង្គ​តូច​មួយ​ដុះ​ឡើង​ត្រង់​រន្ធ​បង្ហូរ​នោម ។

ការ​ធ្វើតេស្ត​ហ្សែ​ន បាន​បញ្ជាក់​ថា អ្នកជំងឺ​មាន​ក្រូម៉ូសូម​បុរស (46,XY) និង​កម្រិត​អរ​ម៉ូ​ន​បុរស​ផង​ដែរ ។ ការ​ស្កេ​ន​ដោយ​ប្រើប្រាស់ MRI បាន​បង្ហាញ​ពងស្វាស​ពីរ​ដែល​មិន​ទាន់​ដុះ​ចេញ ហើយ​ស្ត្រី​នោះ​គ្មាន​ស្បូន ឬ​អូវែរ​ទេ ។

បន្ទាប់​ពី​ការ​វះកាត់ អ្នកជំងឺ​បាន​ទទួល​ការ​គាំទ្រ​ផ្លូវចិត្ត និង​ការ​ប្រឹក្សា ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​ភេទបុរស ។ ការ​វះកាត់​មួយ​ផ្សេង​ទៀត នឹង​កែតម្រូវ​ការ​បើក​បង្ហួរនោម នៅ​ពេល​ក្រោយ ដើម្បី​ស្តារ​មុខងារ​សរី​រាង​ភេទ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ