ឈុត សេរីវ៉ាន់ថង ឡើងប្រកួតដណ្ដើមពានរង្វាន់លោក ម៉ា សេរី ជាមួយ អេលីត សាន់
រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី នៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា នឹងរៀបចំឱ្យមានការប្រកួតដណ្ដើមពានរង្វាន់លោក ម៉ា សេរី រវាងកីឡាករ ឈុត…
រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី នៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា នឹងរៀបចំឱ្យមានការប្រកួតដណ្ដើមពានរង្វាន់លោក ម៉ា សេរី រវាងកីឡាករ ឈុត…
រាជធានីភ្នំពេញ ៖ ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី នៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា នឹងរៀបចំឱ្យមានការប្រកួតដណ្ដើមពានរង្វាន់លោក ម៉ា សេរី រវាងកីឡាករ ឈុត សេរីវ៉ាន់ថង មកពីក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបង ជាមួយកីឡាករ អេលីត សាន់ មកពីក្លិបឆ្មាសសែនសុខ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
លោក ម៉ា ស៊ីថេត អ្នកគ្រប់កម្មវិធីប្រកួត កីឡាប្រដាល់របស់ស្ថានីយទូរទស្សន៍ស៊ីអិនស៊ី បានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងក្នុងគោល បំណងរំឭកដល់ឈ្មោះនិងគុណបំណាច់ដ៏ធំធេង របស់លោក ម៉ា សេរី ដែលជាស្ថាបនិកកីឡា ប្រដាល់ដ៏ល្បីមួយរូប ដែលលោកបានខិតខំ ពេញមួយជីវិត ដើម្បីលើកស្ទួយវិស័យកីឡាប្រ ដាល់ក្បាច់គុនបុរាណខ្មែរឱ្យមានឈ្មោះបោះសំឡេងល្បីខ្ទរខ្ទារហូតមកទល់សព្វថ្ងៃ ។
ព្រឹត្តិការណ៍បែបនេះត្រូវបានរៀបចំធ្វើឡើង ជារៀងរាល់ឆ្នាំ ហើយនេះគឺជាឆ្នាំទី៣ ។ មិនតែ ប៉ុណ្ណោះ ការប្រកួតនេះអ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ធំ១ពាន់ដុល្លារ និងពាន១ ដែលមានឆ្លាក់រូបលោក ម៉ា សេរី ព្រមទាំងឈ្មោះ ថ្ងៃដែលលោកបានកើត និងថ្ងៃដែលលោកបានស្លាប់ទៅវិញទៀតផង ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា ឈុត សេរីវ៉ាន់ថង ឬអេលីត សាន់ នោះទេដែលជាអ្នកមានសំណាងក្នុងការគ្រងតំណែងមួយនេះ ។
ជាមួយគ្នានេះ ក៏មានការប្រកួតជាលក្ខណៈមិត្តភាពជាតិនិងអន្តរជាតិចំនួន៣គូផ្សេងទៀត ដូចជា កីឡាករ ធឿន ធារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករថៃ ឃុនដេត វ៉.រីវើមួយថៃ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ កីឡាករ រ៉ែន រាជ មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប ប្រកួតជាមួយកីឡាករអីុរ៉ង់ Ghodratiskan ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
កីឡាករ ឡុង ពិសិដ្ឋ មកពីក្លិបខ្លារខិនមានរឹទ្ធិ ប្រកួតជាមួយកីឡាករ ឡុង ហាក់ មកពីសមាគមកីឡាប្រដាល់ក្រសួងការ ពារជាតិ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ