ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ Bowditch ឈ្នះ​ពាន​វាយកូន​គោល​នៅតិច​សាស់

11 ឆ្នាំ មុន

កីឡាករ​អូ​ស្ត្រា​លី​ Steven Bowditch បាន​ក្លាយ​ជា​ម្ចាស់​ពាន​​​កម្ម​វិធី​ Texas Open ​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៦​លាន​២សែន​ដុល្លារ​អាមេរិក​ បន្ទាប់​ពី​បញ្ចប់​ជុំ​ផ្តាច់​ព្រ័ត្រ​ធ្វើ​បាន​ពិន្ទុ ៤​អូ​វើ​ប៉ា ៧​៦​ ។ ការ​ប្រ​កួត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូនគោល​ TPC San Antonio ស្ថិត​ក្នុង​​​រដ្ឋ​តិច​សាស់​ សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៣០​ ខែ​មី​នា​ ។​

កីឡាករ​វ័យ​៣០​​ឆ្នាំ​រូបនេះ​ បញ្ចប់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធផល​សរុប៨​​អាន់​ឌ័រ ២៨០​​នាំ​មុខ​១​សត់​លើ​កីឡាករអា​មេរិក​​ Will MacKenzie ​។​ MacKenzie​ បញ្ចប់​៤​ជុំ​ប្រ​កួត​ធ្វើ​បាន​លទ្ធ​ផល​​សរុប​ ៧អាន់​ឌ័រ ២៨១​ ស្ថិត​នៅចំ​ណាត់​ថ្នាក់​លេខ​២​ស្ទួន​ជា​មួយ​កីឡាករមិត្តរួម​ជាតិ​​ Daniel Summerhays ​។  ឯកីឡាករ​អា​មេរិក​ម្នាក់​ទៀត​ Matt Kuchar បញ្ចប់​ការ​ប្រ​កួត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៤​ បន្ទាប់​ពី​​​ធ្វើ​បាន​លទ្ធ​ផល​សរុប​៦​អាន់​ឌ័រ ២៨២​ ស្មើ​ជា​មួយ​កីឡាករ​មិត្តរួម​ជាតិ Andrew Loupe ។​

ចំណែក​កីឡាករ​ខ្លាំង​ៗ​របស់​អា​មេរិក​៤​នាក់​ផ្សេង​ទៀត​ក្នុង​នោះ​មាន Zach Johnson , Jim Furyk , Jerry Kelly និង​ Brendon Todd បញ្ចប់​ការ​ប្រ​កួត​ក្នុង​ចំ​ណាត់​ថ្នាក់​លេខ​៦​ស្ទួន​ក្រោយ​ពី​សម្រេច​បាន​លទ្ធផល​ពិន្ទុ​​៦​អាន់​ឌ័រ ២៨៣​ ស្មើ​ៗគ្នា ។  សម្រាប់​ Bowditch នេះ​គឺ​ជា​​ពាន​ជើង​ ឯក​PGA Tour​  លើក​ដំ​បូង​ក្នុង​អា​ជីព​ ។ ជ័យ​ជម្នះ​លើក​នេះ​នាំ​ឱ្យ​រូប​គេ​ទទួល​បាន​ប្រាក់​រង្វាន់​ដល់​ទៅ​១លាន​និង​១១៦​ពាន់​ដុល្លារ​អា​មេរិក ៕