ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាល់ទាត់​យូហ្វាឆេមពាន​លីកវគ្គ8ក្រុមចុងក្រោយ ជើងទី1 សម្រាប់រាត្រីថ្ងៃ​អង្គារមាន​2ប្រកួត

11 ឆ្នាំ មុន

ការ​​ប្រកួត​បាល់​​ទាត់​យូហ្វាឆេម​ពានលីក​វ​គ្គ​ 8 ក្រុម​ចុង​ក្រោយ​ជើង​ទី​ 1 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 2 ប្រកួត​ ។​ តើ​តំណក់​ទឹក​ភ្នែក​ពី​អតីតកាល​របស់​បិសាច​ក្រហម​ Man Utd អាច​កែប្រែ​ប្រវត្ដិ​សាស្រ្ដ​បាន​ឬ​អត់​ពេល​ជួប​សត្រូវ​ចាស់​ ក្រុម​ការ​ពារ​ជើង​ឯក​ Bayern ខណៈ​បងប្អូន​ត្រកូល​តែ​មួយ​ B​a​r​c​e​l​ona មិន​ដែល​ចាញ់​ Atletico ក្នុង​ទឹកដី​ ។​

ការ​​ប្រកួត​បាល់​​ទាត់​យូហ្វាឆេម​ពានលីក​វ​គ្គ​ 8 ក្រុម​ចុង​ក្រោយ​ជើង​ទី​ 1 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 2 ប្រកួត​ ។​ តើ​តំណក់​ទឹក​ភ្នែក​ពី​អតីតកាល​របស់​បិសាច​ក្រហម​ Man Utd អាច​កែប្រែ​ប្រវត្ដិ​សាស្រ្ដ​បាន​ឬ​អត់​ពេល​ជួប​សត្រូវ​ចាស់​ ក្រុម​ការ​ពារ​ជើង​ឯក​ Bayern ខណៈ​បងប្អូន​ត្រកូល​តែ​មួយ​ B​a​r​c​e​l​ona មិន​ដែល​ចាញ់​ Atletico ក្នុង​ទឹកដី​ ។​

Man Utd V Bayern
Man Utd ជើង​ឯក​ 3 សម័យ​កាល​គឺ ​(1968 ,1999 និង​ 2008) និង​រងជើង​ឯក​ 2​ សម័យ​កាល​​ដែរ​គឺ​ឆ្នាំ​ 2009 និង​ 2011 ។​ ក្រុម​ Man Utd ធ្លាប់​ត្រូវ​បាន​ក្រុម​ Bayern ធ្វើ​ឱ្យ​ស្រក់​ទឹក​ភ្នែក​ក្នុង​វគ្គ​ 8 ក្រុម​ កាល​ពី​ឆ្នាំ​ 2010 ។​ តើ​ថ្ងៃ​នេះ​ Man Utd អាច​សងសឹក​ Bayern បាន​ឬ​អត់​?​ ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 3-0-2 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​West Ham 2-0​ ក្រៅ​ផ្ទះ​ ចាញ់​ Man City 3-0 តែ​ឈ្នះ​ Aston Villa 4-1 ក្នុង​ផ្ទះ​ ។​
Bayern គឺ​ជាក្រុម​ការ​ពារ​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ឆ្នាំ​ 2013 ។​ ក្រុម​ Bayern ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ 5 សម័យ​កាល​គឺ​ (1974 ,1975 ,1976 ,2001 និង​ 2013) និង​រក​ជើង​ឯក​ 5 សម័យ​កាល​ដែរ​គឺ​ (1982 ,1987 ,1999 ,2010 និង​ 2012)​ ។​ សម្រាប់​ការ​ប្រកួត​រដូវ​កាល​នេះ​ Bayern មិន​ដែល​ចាញ់​ 1 ប្រកួត​សោះ​ 28 ប្រកួត​គឺ​ 25-3-0 ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 3-2-0 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Mainz 2-0 ឈ្នះ​ Hertha 3-1 ក្រៅ​ផ្ទះ​ បន្ទាប់​មក​លេង​ស្មើ​ Hoffenheim 3-3 ក្នុង​ផ្ទះ​ ។​
ប្រវត្ដិ​ជួប​គ្នា​ 7 ប្រកួត​គឺ​៖​
04-01 Man Utd 0-1 Bayern
04-01 Bayern 2-1 Man Utd
11-01 Bayern 1-1 Man Utd
03-02 Man Utd 0-0 Bayern
07-09 Bayern 0-0 Man Utd
03-10 Bayern 2-1 Man Utd
04-10 Man Utd 3-2 Bayern

ទស្សនៈ​ WDW: Bayern​ ឈ្នះ​ 2-1
​PD: Bayern ឈ្នះ​ 2-0
Asianbookie យក​ Bayern
Barcelona V Atletico
Barcelona ជា​ក្រុម​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ 4 សម័យ​កាល​គឺ​ (1992 ,2006 ,2009 និង​ 2011) និង​រង​ជើង​ឯក​ 3 សម័យកាលដែរ​គឺ​ (1961 ,1986 និង​ 1994) ។​ នៅ​ក្នុង​ជំនួប​គ្នា​រដូវ​កាល​នេះ​ Barcelona លេង​បាន​ត្រឹម​តែ​ស្មើ​ Atletico 0-0 ក្រៅ​ផ្ទះ​ តែ​ធ្លាប់​បាន​យក​ឈ្នះ​ Atletico ដោយ​ការ​ស្មើ​ 1-1 ក្រៅ​ផ្ទះ​ជើង​ទី​ 1 បន្ទាប់​ពី​លេង​ស្មើ​ 0-0 ក្នុង​ផ្ទះ​ មាន​ឱកាស​លើក​ពាន​រង្វាន់​អេស៉្បាញ​ Super Cup មុន​បើក​រដូវ​កាល​ ។ ​លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 5-0-0។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Real M 4-3 ក្រៅ​ផ្ទះ​ ឈ្នះ​ Celta 3-0​ ក្នុង​ផ្ទះ​ និង​ឈ្នះ​ Espanyol 1-0 ក្រៅ​ផ្ទះ​ ។​
Atletico កំពុង​តែ​មាន​មោទនភាព​ជា​មួយ​នឹង​តំណែង​កំពូល​តារាង​នាំ​មុខ​ Barcelona 1 ពិន្ទុ​ ។​ Atletico មិន​ធ្លាប់​ជាប់​ជើង​ឯក​ឆេម​ពាន​លីក​ទេ​ តែ​ធ្លាប់​ជាប់​រង​ជើង​ឯក​ម្ដង​តាំង​ពី​ឆ្នាំ​ 1974 មក​ម៉្លេះ​ ។ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 5-0-0 ​​​។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Betis 2-0 ក្រៅ​ផ្ទះ​ ឈ្នះ​ Granada 1-0 ក្នុង​ផ្ទះ​ និង​បន្ដ​ឈ្នះ​ Bilbao 2-1 ក្រៅ​ផ្ទះ​ ។​ ប្រវត្ដិ​ជួប​គ្នា​ 10 ប្រកួត​ Atletico ឈ្នះ​ 1 Barcelona ឈ្នះ​ 6 ស្មើ​ 3 ។​

ជួប​គ្នា​ 4 ប្រកួត​ចុង​ក្រោយ​គឺ​៖​
05-13 Atletico 1-2 Barcelona
08-13 Atletico 1-1 Barcelona
08-13 Barcelona 0-0 Atletico
01-14 Atletico 0-0 Barcelona

ទស្សនៈ​ WDW: Barcelona ឈ្នះ​ 2-1
​PD: Barcelona ឈ្នះ​ 2-1
Asianbookie យក​ Barcelona