ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជអាវុធហត្ថ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់ ​ក្នុងចំណោម​២នាក់​ ពាក់ព័ន្ធ​​ប្លន់សម្លា.ប់ស្ត្រី​ម្នាក់​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង ៖ ជន​សង្ស័យ​ម្នាក់ក្នុង​ចំណោម​២នាក់ ត្រូវកម្លាំង​កងរាជ​អាវុធហត្ថ​ធ្វើ​ការ​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័​យ​ថា បានរួម​គំនិត​ជាមួយ​គួកន​ប្រើ​កាំបិត​អារ.កសម្លា.ប់​ស្រ្តីវ័យ​ចំណាស់​ម្នាក់​ប្លន់យក​ទ្រព្យ​សម្បត្តិ​ ខណៈដែល​ស្រ្តីរងគ្រោះកំពុង​ដេកលក់នៅ​លើផ្ទះ​ជាមួយ​​​ចៅតូច កាលពី​វេលា​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៨​ មីនា កន្លងទៅ ស្ថិត​ក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ។

ខេត្ត​បាត់​ដំបង ៖ ជន​សង្ស័យ​ម្នាក់ក្នុង​ចំណោម​២នាក់ ត្រូវកម្លាំង​កងរាជ​អាវុធហត្ថ​ធ្វើ​ការ​ឃាត់ខ្លួន បន្ទាប់​ពី​សង្ស័​យ​ថា បានរួម​គំនិត​ជាមួយ​គួកន​ប្រើ​កាំបិត​អារ.កសម្លាប់​ស្រ្តីវ័យ​ចំណាស់​ម្នាក់​ប្លន់យក​ទ្រព្យ​សម្បត្តិ​ ខណៈដែល​ស្រ្តីរងគ្រោះកំពុង​ដេកលក់នៅ​លើផ្ទះ​ជាមួយ​​​ចៅតូច កាលពី​វេលា​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៨​ មីនា កន្លងទៅ ស្ថិត​ក្នុងភូមិល្វា ឃុំល្វា ស្រុកបវេល ។

ប្រភព​​បានឱ្យ​ដឹងថា ជន​សង្ស័យ​​ម្នាក់​ឈ្មោះ​ផន សុភ័ណ្ឌ អាយុ៤០ឆ្នាំ និងម្នាក់ទៀត​កំពុង​រត់គេច​ខ្លួន​ឈ្មោះ​រិទ្ធ ​រស់នៅក្នុង​ភូមិ-ឃុំ​កើត​ហេតុខាងលើនេះ​ រីឯស្រ្តីរងគ្រោះ​ឈ្មោះព្រឹម ផូ អាយុ៦៦​ឆ្នាំ ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្រ្តីរងគ្រោះត្រូវជ​នដៃដល់ប្រើកូន​កាំបិតចាប់អារ.ក​ និងអារដៃ៣​កន្លែង និងមានស្នាម​របួសខ្នង​៤កន្លែង​បណ្ដាល​ឱ្យ​ស្លាប់ ​ហើយប្លន់យកទ្រព្យសម្បត្តិ​អស់គ្មាន​សល់ ​។  ប៉ុន្តែក្រោយពីធ្វើការស្រាវជ្រាវនៅព្រឹកថ្ងៃនេះ ទើប​ឈាន​ដល់​ការ​ឃាត់​ខ្លួនជនសង្ស័យបានម្នាក់តែម្តង ចំណែកបក្សពួកម្នាក់ទៀត​កម្លាំង​​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បន្ត​ទៀត ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព