ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​អុី​រ៉​ង់

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO ដែល​កំ​ពុង​បំពេញ​ដំណើរ​ទស្សនកិច្ច ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត អះអាង​កាលពី​ថ្ងៃ​ទី​១៩​កញ្ញា នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​ថា សហរដ្ឋអាមេរិក​ផ្ដោត​លើ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ…

ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​MIKE POMPEO ដែល​កំ​ពុង​បំពេញ​ដំណើរ​ទស្សនកិច្ច ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ក្រោយ​ការ​វាយប្រហារ​ប្រឆាំង​បណ្ដា​ទីតាំង​ប្រេងកាត​អា​រ៉ា​ប៊ី​សា​អូឌីត អះអាង​កាលពី​ថ្ងៃ​ទី​១៩​កញ្ញា នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី​ថា សហរដ្ឋអាមេរិក​ផ្ដោត​លើ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ ជាមួយ​អ៊ីរ៉​ង់​ដែល​លោក​ចោទ​ថា ជា​ប្រភព​នៃ​ការ​វាយប្រហារ​ទីតាំង​ប្រេងកាត​ទាំងនេះ​។

លោក POMPEO​បាន​ជួប​ជាមួយ​ព្រះ​អង្គ ម្ចាស់​MOHAMMED BEN ZAYED AL NAHYANE រជ្ជទាយាទ​អា​ប៊ូ​ដា​ប៊ី​។ បន្ទាប់​ពី​ការ​ជួប​គ្នា​នោះ នៅ​មុខ​បណ្ដា​អ្នកកាសែត​លោក​បាន​ថ្លែង​ថា មាន​កុង​សង់​ស៊ុ​ស​មួយ​ក្នុង​តំបន់​ឈូង​សមុទ្រ លើ​ការ​ទទួលខុសត្រូវ​របស់​អី​ុ​រ៉​ង់ ក្នុង​ការ​វាយប្រហារ​ទាំងនេះ​។ យើង​មក​កាន់​ទី​នេះ​ដើម្បី​កសាង​ក្រុមចម្រុះ​មួយ​សំដៅ​ធ្វើ​ឲ្យ​សម្រេច​បាន សន្តិភាព​និង​ដំណោះស្រាយ​ដោយ​សនិ្ត​វិធី​មួយ​។ មុន​ឡើង​យន្តហោះ​មក​កាន់​ក្រុង​វ៉ា​ស៊ិន​តោន​វិញ លោក POMPEO​និយាយ​ពី​ក្ដី​សង្ឃឹមថា អ៊ី​រ៉​ង​នឹង​ពិនិត្យ​រឿង​ទាំងឡាយ​របៀប​ដូច​គ្នា​នោះ​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​១៧​កញ្ញា​បាន​បញ្ជូន​លោក​POMPEO​មក​កាន់​ទីក្រុង​JEDDAH ដើម្បី​ពិភាក្សា​ពី​ចម្លើយ​តប​មួយ​ចំពោះ​ការ​វាយប្រហារ ប្រឆាំង​អា​រ៉ា​ប៊ី​សា​អូឌីត​។ ឆ្លើយ​តប​នឹង​សំនួរ​មួយ​របស់​ទូរទស្សន៍​អា​មេ​រិ​ក​CNN ប្រមុខ​ការទូត​អ៊ី​រ៉​ង់​លោក​MOHAMMAD JAVAD ZARIF ថ្លែង​ថា ការ​វាយប្រហារ​មួយ​របស់​អា​មេ​រិ​ក​ឬ​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​នាំ​ឲ្យ​ផ្ទុះ​សង្គ្រាម​ទាំងស្រុង​មួយ​។ លោក​បន្ត​ថា​ប្រទេស​របស់​លោក​ពុំ​ចង់បាន​សង្គ្រាម​ឡើយ តែ​ក៏​មិន​ខ្លាច​វា​ដែរ​ប្រសិនបើ​នោះ​ជា​កិច្ច​ការពារ​ខ្លួន​។

ក្នុង​ឱកាស​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត លោក​POMPEO​អះអាង​ថា ភាគី​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ថា របប​អ៊ី​រ៉​ង់​ត្រូវ​តែ​ជា​អ្នក​ទទួលខុសត្រូវ ចំពោះ​ឥរិយាបថ​ឈ្លានពាន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​និង​គំរាមកំហែង​របស់​ខ្លួន​។

មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉​ង់​ឧត្ដមសេនីយ​ហូ​សាំង​សាឡា​មី កាលពី​ថ្ងៃ​ទី​១៩​កញ្ញា​បាន​លើក​ឡើង​ថា អា​មេ​រិ​ក​ចេះ​តែ​ចោទប្រកាន់​ទាំង​ទទឹងទិស​ថា អី​ុ​រ៉​ង់​នៅ​ពីក្រោយ​រាល់​ឧប្បត្តិហេតុ​ក្នុង​តំបន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ