ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់ ពាក់​ព័ន្ធ​បា.ញ់​សម្លា.ប់​មនុស្ស​នៅ​ក្បែ​រក្រសួង​ព័ត៌មាន​​ និង​ដកហូត​បាន​ថ្នាំញៀន​​មួយ​ចំនួន​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ នគរបាល​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​​១១និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៣១ មីនា បាន​ស្រាវជ្រាវ​​និង​​ឈាន​​ទៅ​​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​ ដែល​​ជាប់​​ពាក់​ព័ន្ធ​ករណី​​បា.ញ់​សម្លា.ប់​មនុស្ស​​នៅ​ក្បែរ​​​​ក្រសួង​ព័ត៌មាន​ ។

រាជធានី​​ភ្នំ​ពេញ ៖ នគរបាល​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​រាជធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​​១១និង​៣០​នាទី​ព្រឹក​ថ្ងៃទី​​៣១ មីនា បាន​ស្រាវជ្រាវ​​និង​​ឈាន​​ទៅ​​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​ ដែល​​ជាប់​​ពាក់​ព័ន្ធ​ករណី​​បាញ់​សម្លាប់​មនុស្ស​​នៅ​ក្បែរ​​​​ក្រសួង​ព័ត៌មាន​ ​​។

ជន​សង្ស័យ​​ឈ្មោះ ឆន លីន ភេទ​ប្រុស អាយុ​​២៧ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេ​ខ​​២៩អា សង្កាត់​វាល​វង់ ខណ្ឌ​៧មករា ដែល​កំពុង​សម្រាក​ព្យាបាល​របួស​​នៅ​ក្នុង​គ្លីនិក​​មនោរម្យ​​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

សេចក្តី​​រាយការណ៍​​ចុង​ក្រោយបាន​ឱ្យដឹង​ថា ​​បន្ទាប់​ពី​ឃាត់ខ្លួន​ជន​សង្ស័យ​ សមត្ថកិច្ច​ក៏​​បាន​ឆែក​​ឆេរ​ម៉ូតូ​​បក្ស​ពួក​ជន​សង្ស័យ​នៅ​​មន្ទីរ​​ពេទ្យ រក​ឃើញ​​ថ្នាំ​​ញៀន​មួយ​ចំនួន​ធំ ដែល​​សង្ស័យ​ពួក​គេ​ជាជន​ជួញ​ដូរ​គ្រឿង​ញៀនផង​ដែរ​ ។ ​​

គួររំលឹក​ថា បុរស​២​នាក់​ត្រូវ​បាន​មិត្ដ​ភក្ដិ​ដឹក​តាម​ម៉ូតូ​មក​កាន់​មន្ទីរ​ពេទ្យ​កាល់​​ម៉ែត​ ដើម្បី​សង្គ្រោះ​ជីវិត​ ក្រោយ​ពី​ត្រូវ​ខ្មាន់​កាំភ្លើង​ដេញ​បាញ់​ជា​បន្ដ​បន្ទាប់​ កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ មីនា​ ខណៈ​ពេល​ជិះ​ម៉ូតូ​មកដល់​មុខ​ផ្ទះសំណាក់​មីុលីស​ ទីតាំង​ផ្ទះ​លេខ​២៨​G មហាវិថី​ព្រះមុនី​វង្ស​ ខាង​ត្បូង​ច្រក​ចូល​ក្រសួង​ព័ត៌​មាន​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។​ ក្នុង​ហេតុការណ៍​នេះ​ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​មុន​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ និង​បុរស​ម្នាក់​ទៀត​របួស​ធ្ងន់​កំពុង​សង្គ្រោះ​បន្ទាន់​ រី​ឯ​ខ្មាន់​កាំភ្លើង​គេច​ខ្លួន​បាត់​ ។