ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ជួសជុល​ប្រាសាទ​ស្ថិត​នៅ​កណ្ដាល​ស្រះស្រង់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ស្រះស្រង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រមណីយដ្ឋាន​អង្គរ និង​មាន​សំណង់​ប្រាសាទ​នៅ​កណ្ដាល​ជា​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​បាន​រង​ការ​បាក់បែក​ដោយសារ​កត្តា​ធម្មជាតិ ។ ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ និង​ទេសភាព​វប្ប​ធ៌​ម​នៃ​ស្រះស្រង់​ឡើង​វិញ អាជ្ញា​ធរ​​ជាតិ​អប្សរា​គ្រោង​នឹង​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌…

ខេត្តសៀមរាប​៖ ស្រះស្រង់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រមណីយដ្ឋាន​អង្គរ និង​មាន​សំណង់​ប្រាសាទ​នៅ​កណ្ដាល​ជា​តំណាង​ឱ្យ​ភ្នំ​ព្រះ​សុមេរុ​។ បច្ចុប្បន្ន​ប្រាសាទ​នេះ​បាន​រង​ការ​បាក់បែក​ដោយសារ​កត្តា​ធម្មជាតិ ។ ដើម្បី​លើក​តម្លៃ​ប្រវត្តិសាស្ត្រ និង​ទេសភាព​វប្ប​ធ៌​ម​នៃ​ស្រះស្រង់​ឡើង​វិញ អាជ្ញា​ធរ​​ជាតិ​អប្សរា​គ្រោង​នឹង​ជួសជុល​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នា​ពេល ឆាប់​ៗ​ខាង​មុខ​នេះ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា ការ​ជួសជុល​នេះ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន ដោយ​មានការ​បរិច្ចាគ​ថវិកា​ទាំងស្រុង​ពី​លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គ​នាយិកា​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាម​រយៈ​ព្រះ​តេជ​គណ​ព្រះ​សទ្ធម្ម​ប្បា​កាស​នី​បណ្ឌិត​តាត មហា​ទី ចៅអធិកា​វត្ត​ព្រះ​ឥន្ទ​កោ​សា ។

តាម​រយៈ​ស្មារតី​រួមចំណែក​នា​ពេល​នេះ គេ​សង្កេត​ឃើញ​ថា​វិស័យ​ឯកជន​បាន និង​កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​លើ​ផ្នែក​បេតិកភណ្ឌ​វប្បធម៌​ជាតិ ។ ជាមួយ​គ្នា​នេះ​ដែរ នេះ​ជា​លើក​ទី​២​ហើយ​ដែល​លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​លើ​កិច្ចការ​បេតិកភណ្ឌ​នេះ ដែល​លើក​ទី​មួយ​គឺ​លោក​ជំទាវ​បាន​រ៉ាប់រង​ជួសជុល​រហាត់ទឹក​បុរាណ​មួយ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​បច្ចុប្បន្ន​កំពុង​ដំណើរការ​ជួសជុល ។

ប្រាសាទ​កណ្ដាល​ស្រះស្រង់​ដែល​ស្ថិត​នៅ​មុខ​ខាងកើត​ប្រាសាទបន្ទាយក្ដី កសាង​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ នា​ស​.​វ​ទី​១២ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ