ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់​ឆា​យស​ន្ទ​របាន​ទៅ​ដល់​ពិតជា​ត្រជាក់​ប្រាណក្សាន្ត​អារម្មណ៍

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ខេត្តពោធិ៍សាត់ នឹង​មាន​តំបន់​ទេសចរណ៍​ថ្មី​មួយទៀត ដ៏​ស្រស់​ប្រណីត​អាច​ទាក់ចិត្ត​អ្នកទេសចរ​ទៅ​កម្សាន្ត គឺ​ទឹក​ធ្លាក់ស​ន្ទ​រ នៅ​តំបន់​រាំង​ខ្វាវ ក្នុង​ភ​មិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់​៖ ខេត្តពោធិ៍សាត់ នឹង​មាន​តំបន់​ទេសចរណ៍​ថ្មី​មួយទៀត ដ៏​ស្រស់​ប្រណីត​អាច​ទាក់ចិត្ត​អ្នកទេសចរ​ទៅ​កម្សាន្ត គឺ​ទឹក​ធ្លាក់ស​ន្ទ​រ នៅ​តំបន់​រាំង​ខ្វាវ ក្នុង​ភ​មិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​សំ ឃឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​រួម​ទាំង​ស្ថាប័ន​ជំនាញ​ទេសចរណ៍​បាន និង​កំពុង​ស្រាវជ្រាវ​ដើម្បី​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សំខាន់​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​ទឹកធ្លាក់​ឆា​យស​ន្ទ​រ ព្រោះ​រំលេច​ទៅ​ដោយ​ទេសភាព​ដ៏​ស្រស់​ត្រកាល​ដែល​កម្រ​ជួប​ប្រទះ ។ មាន​ដើមឈើ​ច្រើន​ប្រភេទ​ដុះ​តម្រៀប​គ្នា​តាម​របៀបរៀបរយ ហើយ​មានទឹក​ហូរ​ជ្រែក​តាម​ចន្លោះ​គល់ឈើ​ពណ៌​ខៀវស្រងាត់​ថ្លា​ឆ្លុះស្រមោល ចោល​រស្មី​ភ្លឺ​ផ្លេក មើលទៅ​ត្រជាក់​ភ្នែក​ធូរ​អារម្មណ៍ ។

លោក​ប្រធាន​មន្ទីរ​ថ្លែង​ថា «​ទឹកធ្លាក់​ឆា​យស​ន្ទ​រ​នៃ​តំបន់​រាំង​ខ្វាវ​នោះ​ស្អាត​ណាស់ ហើយ​អាច​និយាយ​ឲ្យ​អស់​ថា ស្អាត​មែនទែន​តែ​ម្តង និង​កម្រ​មាននៅ​ក្នុង​ចំណោម​រមណីយដ្ឋាន សំខាន់​ៗ នៅ​កម្ពុជា​យើង ។ វា​កាន់តែ​ទាក់ទាញ​ថែម​ទៀត​សម្រាប់​ភ្ញៀវ ទេសចរណ៍​បែប​ផ្សងព្រេង ព្រោះថា តំបន់​នោះ​មិន​គ្រាន់តែ​បង្ហាញ​នូវ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បាន​បង្កប់​នូវ​រឿងរ៉ាវ​នៃ​ប្រវត្តិសាស្ត្រ​ថែម​ទៀត »​។

លោក​សំ ឃឹម ឲ្យ​ដឹង​ថា តាម​ដឹង​តំបន់​នោះ​ត្រូវ​បាន​រក​ឃើញ​តាំងពី​សម័យ​បារាំង មក​ម្លេ​៉ះ ហើយ​ក៏​ជា​កន្លែង​សម្រាក​កម្សាន្ត​លំហែកាយ​របស់​ពួក​គេ​ថែម​ទៀត ។ នៅ​ទីតាំង​នោះ​បាន​រក​ឃើញ​បង្គោល​ខ្ពស់​ដ៏​ចំណាស់​មួយ ដែល​សង្ស័យ​ថា ជា​បង្គោល​ទង់ជាតិ តែ​កំពុង​ស្រាវជ្រាវ​នៅឡើយ ។

ទឹកធ្លាក់​ឆា​យស​ន្ទ​រ នៃ​តំបន់​រាំង​ខ្វាវ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជាង​៤០​គីឡូ​វ​ម៉ែត្រ ពី​ទីរួមស្រុក​ភ្នំក្រវាញ និង​ប្រមាណ​ជា​៦០​គីឡូម៉ែត្រ ពី​ទីរួមស្រុក​ក្រគរ​នៃ​ខេត្តពោធិ៍សាត់ ។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​ដំណើរ​ដោយ​រលូន​ទៅ​កាន់​តំបន់​នោះ​បាន​ដោយសារ​តែ​បញ្ហា​ផ្លូវ​ដែល​កំពុង​តែ​សិក្សា និង​រៀបចំ​នៅឡើយ ។

លោក​ប្រធាន​មន្ទីរ​រំពឹង​ថា ក្នុង​ពេល​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ សំខាន់​ផ្លូវ​ទៅ​កាន់​តំបន់​នោះ​រួចរាល់​ហើយ​នោះ ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ និង​អន្តរជាតិ​ច្រើន​នឹង​ទៅ​កាន់​ទឹកធ្លាក់​ស្វាយស​ន្ទ​រ តំបន់​រាំង​ខ្វាវ​មិន​ខាន ហើយ​ពួក​គេ​នឹង​ភ្ញាក់ផ្អើល​ប្លែក​អារម្មណ៍​នឹង​សម្រស់​ធម្មជាតិ ប្លែក​ៗ ស្រស់​ស្អាត​ដែល​ពួក​គេ​មិន​នឹក​ស្មាន​ដល់​មិន​ខាន ។

តំបន់​នោះ​អាច​នឹង​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​បែប​ផ្សងព្រេង​ផង​ដែរ ហើយ​ភាគច្រើន​ជា​ជនបរទេស ព្រោះ​មុន​នឹង​ទៅ​ដល់​ទឹកធ្លាក់​ស្វាយស​ន្ទ​រ​តំបន់​រាំង​ខ្វាវ​នោះ ពួក​គេ​ត្រូវ​ចំណាយពេល​វេលា​រហូត​ដល់​៣​យប់​៣​ថ្ងៃ​ឯណោះ ខណៈ​ដែល​នៅ​ទីនោះ មិន​គ្រាន់តែ​ជា​រមណីយដ្ឋាន​បម្រើ​ឲ្យ​ការ​លំហែ​សម្រាក​កម្សាន្ត​នោះ​ទេ តែ​ក៏​ជា​តំបន់​សម្រាប់​ការ​ស្រាវជ្រាវ​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ