ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​បច្ចេកវិទ្យា​ឌី​ជី​ថ​លជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័​យ​ទេសចរណ៍ឱ្យ​កាន់តែ​រីក​ចម្រើន

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជានា​ពេល​បច្ចុប្បន្ន​នេះ ពិតជា​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ឱ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង និង​ឆ្លើយ​តប​ដល់​តម្រូវការ​មនុស្ស​ជំនាន់​ថ្មី (Gen Z និង Gen…

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជានា​ពេល​បច្ចុប្បន្ន​នេះ ពិតជា​ជួយ​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ឱ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង និង​ឆ្លើយ​តប​ដល់​តម្រូវការ​មនុស្ស​ជំនាន់​ថ្មី (Gen Z និង Gen Alpha) ។ នេះ​បើ​តាមការ​បញ្ជាក់​របស់​ឯកឧត្តម​ ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេស ចរណ៍​ ។  

ការ​លើក​ឡើង​របស់រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំក្រុមការងារ​អ្នកនាំពាក្យ និង​ការងារ​ផ្សព្វផ្សាយ (Media) របស់​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៦​ នៅ​ទីស្តីការក្រសួងក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព ការងារ​បច្ចេក ទេស​ឌី​ជី​ថ​ល​កន្លង​មក ការ​បែងចែក​ភារកិច្ច និង​កំណត់​ទិស​ដៅ​ផែនការ​ការងារ ការ​គ្រប់គ្រង​បណ្តាញ​សង្គម កាលវិភាគ​អនុវត្ត ការ​ផលិត​មាតិកា​ទេស ចរណ៍​ជា លក្ខណៈ​ឌី​ជី​ថ​ល (​រូបភាព​, វី​ដេ​អូ និង​ខ្លឹមសារ​) ដែល​ជា​គន្លឹះ​សំខាន់ ក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ និង​សមត្ថភាព​ប្រកួតប្រជែងលើ​វិស័យ​ទេសចរណ៍​នៅ​ប្រទេស​ក្នុង​តំបន់ និង​នៅ​ជុំវិញ​ពិភពលោក ព្រមទាំង​បាន​ធ្វើការ​វាយតម្លៃ​លើ​ចំណុចខ្លាំង ចំណុច​ខ្វះខាតបញ្ហា​ប្រឈម ឆ្លើយ​តប​នឹង​សំណូមពរ និង​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​បន្ត ។

ថ្លែង​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ជុំវិញ​ក្រសួង ត្រូវ​ជំរុញ​ដល់​ការ​រៀបចំ​ក្រុមការងារ​ឆ្លើយ​តប​តាម​រយៈ Email, ការ​ជំរុញ​រៀបចំ​ប្រព័ន្ធ​រក្សា​ទុក លិខិត​រដ្ឋបាល​ជា​លក្ខណៈ​ឌី​ជី​ថ​លឱ្យ​បាន​កាន់តែ​ឆាប់ ការ​រៀបចំ Media Server សម្រាប់​ផ្ទុកទិន្នន័យ និង​បែងចែក​, ការ​បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​គ្រប់​នាយកដ្ឋាន​ចំណុះ​អគ្គនាយកដ្ឋា​ន​ទាំង​៣ ជា​ពិសេស​ ការ​ជំរុញ​ដល់​ការ​ដាក់​ឱ្យ​ប្រើប្រាស់ Visit Cambodia App នា​ពាក់កណ្តាល​ឆ្នាំ​២០២៦ នេះ​ផង​ដែរ​ ។

បន្ថែម​លើ​នេះ ឯកឧត្តម​រដ្ឋមន្ត្រីក៏​មាន​មតិ​ដឹកនាំ​លើ​ការ​ពង្រឹងសមត្ថភាព​របស់​ក្រុមការងារ ដើម្បី​ឆ្លើយ​តប​នឹង​និន្នាការ​ថ្មីរបស់​បច្ចេកវិទ្យា​ដែល​ចេះ​តែ​វិ​វ​ឌ្ឍ​ឥត​ឈប់​ឈរ ដោយ​បាន​លើក​ទឹកចិត្តឱ្យ​មានការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល (AI) បន្ថែម​ទៀត​។ ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រីក៏​បាន​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍ ចូលរួម​សហការ​សម្របសម្រួល ដល់​ក្រុម​អ្នក​ផលិត​មាតិកា​ទេសចរណ៍ (Influencers) ដែល​បាន​និង​កំពុង​ចុះ​ផលិត មាតិកាផ្សព្វផ្សាយទេសចរណ៍​នៅ​មូលដ្ឋាន​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ