ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ័យ៣១ឆ្នាំ មិនទាន់យកគូជីវិត អតីត​បេក្ខភាព​បវរកញ្ញា​ ហួត ស្រី​ខួច ទម្លាយមូលហេតុ​ពិត​

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង និង​ជា​អតីត​បេក្ខភាព​បវរកញ្ញា​ ហួត ស្រី​ខួច បាន​ប្រាប់​ពី​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​នាង​មិន​ទាន់​អាច​យក​គ្រួ​សារបាន​នៅឡើយ បើ​ទោះបីជា​បច្ចុប្បន្ន​នាង​បាន​ឈាន​ចូល​ដល់​វ័យ​​៣១​ឆ្នាំ ហើយ​ក៏​ដោយ ។

មូលហេតុ​នោះ​ត្រូវ​បាន​តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ដោយសារ​តែ​នាង​នៅ​មិន​ទាន់​ជួប​មនុស្ស​ប្រុស​ល្អ​ពិតប្រាកដ​តាម​អ្វី​ដែល​នាង​ចង់បាន ខ​ណៈ​ពេល​ដែល​រឿង​យក​គ្រួសារ​នេះ​មិនមែន​នាង​មិន​គិត និង​មិន​ចង់បាន​នោះ​ឡើយ ព្រោះ​បច្ចុប្បន្ន​នាង​ក៏​មាន​វ័យ​កាន់តែ​ច្រើន​ហើយ​ដែរ ។

តាម​រយះ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ​បេក្ខភាព​បវរកញ្ញា​លំដាប់​រង​ទី​៣ Miss Universe Cambodia 2025 ហួ​ន ស្រី​ខួច បាន​លើក​ឡើង​ថា អាយុ 31 ឆ្នាំ​ហើយ គេ​សួរ​ថា ហេតុ​អ្វី​មិន​យក​គ្រួសារ ​ចម្លើយ​ ៖ ​មិនមែន​មិន​ចង់​យក​ទេ ចង់បាន ​តែ​មិន​ទាន់​ជួប​មនុស្ស​ល្អ​ពិតប្រាកដ ។

​កញ្ញាបាន​​បន្ត​ថា ធ្វើ​ជា​មនុស្ស​ស្រី​រឹង​មាំ​ពិតជា​ពិបាក តែ​ក៏​មាន​មោទនភាព ដែល​ឆ្លង​រឿង​មេរៀន​ជិ​វិត​ជា​ច្រើន ធ្វើ​អោយ​ខ្ញុំ​រឹង​មាំ​ផ្លូវចិត្ត នឹង​ផ្លូវ​កាយ ។

​កញ្ញា​​បញ្ជាក់​ថា និយាយ​ពី​រឿង​គូជិ​វិត​វិញ គឺ​ចង់បាន​អ្នក​ដែល​មានចិត្ត​ល្អ ចេះ​គោរព​មនុស្ស​ជុំវិញ​ខ្លួន អ្នក​ដែល​ចេះ​អោយ​តម្លៃ​ស្ដ្រី និង​មាន​ក្ដី​ស្រឡាញ់​ពិតប្រាកដ Respect and love is importance បើ​យក​មក​ហើយ ត្រូវ​រក​ទុក​ផ្លូវចិត្ត ។

យ៉ាងណា​បើ​តាម ហួ​ន ស្រី​ខួច នៅ​យូរ​បន្ដិច​ក៏​មិនជា​បញ្ហា​ដែរ សំខាន់​បំផុត មនុស្ស​ស្រី​គ្រប់​រូប​ត្រូវ​ចេះ​ស្រឡាញ់​ខ្លួនឯង​អោយ​ល្អជា​មុន​សិន កុំ​បោះបង់​ចោលការ​ងារ ត្រូវ​រឹង​មាំ​ផ្នែក​សេរីភាព​ហិរញ្ញវត្ថុ ទើប​យើង​អាច​មាន​ក្ដី​សុខ​ផ្លូវចិត្ត ។

ជា​ការ​កត់សម្គាល់ តារា​សម្តែង និង​ជា​អតីត​តារាចម្រៀង​ ហួ​ន ស្រី​ខួច គឺជា​អ្នកសិល្បៈ​មួយ​រូប​ដែល​មានការ​កើត​ស​សើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន ដោយសារ​តែ​នាង​មានការ​តស៊ូ និង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​មួយ​នេះ ។

អ្វី​ពិសេស​ថែម​ទៀត​នោះ​តារា​ស្រី​រូប​នេះ​បាន​ខិតខំ​ដោយ​មិន​ចុះចាញ់​ក្នុង​ការ​ចូលរួម​ប្រកួត​វិស័យ​បវរកញ្ញា បើ​ទោះបីជា​មិន​បាន​គ្រង​ម្កុដ ប៉ុន្តែ​នាង​តែងតែ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការ​ប្រកួត ពោល​នាង​ធ្លាប់​ជាប់​ចំណាត់ថ្នាក់​លំដាប់​រង​ទី ៣ Miss Supranational Cambodia 2023 និង Miss Universe Cambodia 2025 ។

ហួ​ន ស្រី​ខួច ហៅ​កញ្ញា អេ​រី​កា ក៏​ធ្លាប់​ជា​ជ័យលាភី​លំដាប់​រង​ទី​២ នៃ​ការ​ប្រកួត​កញ្ញាឯក​កម្ពុជា​ប្រចាំ ឆ្នាំ ២០២១ (Miss Cambodia 2021) នា​ពេល​កន្លង​មក ហើយ​កញ្ញា​ក៏​បាន​ក្លាយជា​តំណាង​ឱ្យ​កម្ពុជា សម្រាប់​ចូលរួម​ប្រកួត​កញ្ញាឯក​អន្តរជាតិ​-Miss Crystal Angel International 2021 ផង​ដែរ ។

បច្ចុប្បន្ន ហួ​ន ស្រី​ខួច កំពុង​មាន​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការងារ​សិល្បៈ​របស់​ខ្លួន​មិន​ថា ការងារ​សម្តែង បង្ហាញ​ម៉ូដ និង​ថត​សម្អាងការ​នោះ​ឡើយ ខ​ណៈ​ពេល​រឿងរ៉ាវ​ស្នេហា​របស់​តារា​ស្រី​រូប​នេះ​ហាក់​មិន​ទាន់​មាន​ដំណឹង​លេចឮ​ណាមួយ​នៅឡើយ​ទេ ៕