«សួនតេជោសន្តិភាព»៖ គោលដៅទេសចរណ៍ថ្មី ប្លែក និងទាក់ទាញបំផុតនៅជើងភ្នំត្បែង
- ព្រះវិហារ
ខេត្តព្រះវិហារ ៖ «សួនតេជោសន្តិភាព» នៅរមណីយដ្ឋានទេសចរណ៍ទំនប់៩៥ នឹងក្លាយជាតំបន់សក្តានុពលទេសចរណ៍ថ្មី ប្លែក និងទាក់ទាញមួយនៅខេត្តព្រះវិហារ ។ នេះបើយោងតាមផេក ក្រសួងទេសចរណ៍ បានប្រកាសនារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនូវទីតាំង «សួនតេជោសន្តិភាព» ស្ថិតនៅតំបន់ទេសចរណ៍ ទំបន់៩៥ ជើងភ្នំត្បែង ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

ក្នុងគោលបំណងត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារដែលកំពុងអនុវត្ត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព សោភ័ណភាព ភាពច្នៃប្រឌិត គុណភាព ស្តង់ដា និងឆ្លុះបញ្ចាំងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពោល គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងតំបន់អញ្ជើញមកទស្សនាកម្សាន្ត ៕




ចែករំលែកព័តមាននេះ