ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាមានគម្រោងទាក់ទាញទេសចរណ៍ឥណ្ឌាជាង ១៤០០លាននាក់

6 ម៉ោង មុន

ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ទីផ្សារ​ទេសចរណ៍​នៅ​អាស៊ី​ខាងត្បូង ក្រសួងទេសចរណ៍​កម្ពុជា បាន​កំពុង​តែ​រៀបចំ​ពង្រឹង និង​សម្របសម្រួល​ទីផ្សារ​នេះ​ហើយ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ឲ្យ​មាន​កំណើន​ឡើង​វិញ ដោយ​មានការ​យកចិត្តទុកដាក់ ជា​ពិសេស​ដល់​ការ​ទាក់ទាញ​ប្រជាជន​ឥណ្ឌា​ជាង​១៤០០​លាន​នាក់ ។ ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ លោក…

ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ទីផ្សារ​ទេសចរណ៍​នៅ​អាស៊ី​ខាងត្បូង ក្រសួងទេសចរណ៍​កម្ពុជា បាន​កំពុង​តែ​រៀបចំ​ពង្រឹង និង​សម្របសម្រួល​ទីផ្សារ​នេះ​ហើយ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​ឲ្យ​មាន​កំណើន​ឡើង​វិញ ដោយ​មានការ​យកចិត្តទុកដាក់ ជា​ពិសេស​ដល់​ការ​ទាក់ទាញ​ប្រជាជន​ឥណ្ឌា​ជាង​១៤០០​លាន​នាក់ ។

ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​ក្រុម​អ្នក​វិនិយោគ​ឥណ្ឌា​នៅ​កម្ពុជា ដឹកនាំ​ដោយ លោក គី​រ៉ា​ន់ គូ​ម៉ា រ៉េ​ដ​ឌី (Kiran Kumar Reddy)​តំណាង​សហគមន៍​ឥណ្ឌា​នៅ​កម្ពុជា និង​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន ។ ឥណ្ឌា​មាន​ប្រជាជន​ជាង​១៤០០​លាន​នាក់ ដោយ​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ពាក់ព័ន្ធ​បាន​ពិភាក្សា សំដៅ​ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធភាព​នៃ​ការ​សម្រួល និ​តិ​វិធី​នៃ​ការ​ធ្វើ​ដំណើរ​ចូល​-​ចេញ​កម្ពុជា សម្រាប់​បណ្តា​ប្រទេស​អាស៊ី​ខាងត្បូង​ដូច​ជា ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន នេ​ប៉ា​ល់​និ ង​បង់​ក្លា​ដេ​ស​ជាដើម ។

១១​ខែ នៃ​ឆ្នាំ​២០២៥ ភ្ញៀវ​ទេសចរ​បរទេស ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​សម្រេច​បាន​ប្រមាណ​ជា ៥,១៧​លាន​នាក់ ធ្លាក់​ចុះ​ជិត​១៤​ភាគរយ ប៉ុន្តែ​ទីផ្សារ​ទេសចរ​នៅ​អាស៊ី​ខាងត្បូង បាន​ជាង​ជិត​១២​ម៉ឺន​នាក់ កើនឡើង​១,២​ភាគរយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ