ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដ Angelina Jolie ដាក់​លក់​ផ្ទះ​នៅ LA និង​មាន​គម្រោង​មក​រស់នៅ​កម្ពុជា ចាប់ផ្តើម​ជីវិត​ថ្មី

20 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ តារា​សម្ដែង​ហូ​លី​វូ​ដ​ដ៏​ល្បី លោកស្រី អែន​ជេ​លី​ណា ចូ​លី (Angelina Jolie) វ័យ ៥១…

សហរដ្ឋអាមេរិក ៖ តារា​សម្ដែង​ហូ​លី​វូ​ដ​ដ៏​ល្បី លោកស្រី អែន​ជេ​លី​ណា ចូ​លី (Angelina Jolie) វ័យ ៥១ ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា​បាន​ដាក់​លក់​ផ្ទះ​នៅ​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស (Los Angeles) រដ្ឋ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា (California) សហរដ្ឋអាមេរិក ក្នុង​តម្លៃ ២៥ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រៀបចំ​សម្រាប់​ជីវិត​ទី ២ ក៏​ដូច​ជា​ក្រសោប​យក​ជីវិត​ស្ងប់ស្ងាត់​ជាង​មុន នៅ​អឺរ៉ុប និង​ប្រទេស​កម្ពុជា​។

សារព័ត៌មាន​កម្សាន្ត​របស់​សហរដ្ឋអាមេរិក People កាលពី​ថ្មី​ៗ​នេះ បាន​ស្រង់​ប្រភព​មួយ ដោយ​បញ្ជាក់​ថា លោកស្រី អែន​ជេ​លី​ណា ចូ​លី កំពុង​រៀបចំ​ចាប់ផ្តើម​ជំពូក​ថ្មី​ទាំងស្រុង​នៃ​ជីវិត នៅ​ពេល​ដែល​ឆ្នាំ​ថ្មី​ចាប់ផ្តើម​។ ប្រភព​ដដែល​បន្ថែម​ថា ផ្ទះ​របស់​លោកស្រី​ឈ្មោះ Cecil B. DeMille ស្ថិត​ក្នុង​តំបន់ Los Feliz ដែល​ឆ្លងកាត់​ការ​ជួសជុល​ឡើង​វិញ​មួយ​ផ្នែក កំពុង​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៥ លាន​ដុល្លារ ហើយ​លោកស្រី​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​រស់នៅ​ជីវិត​ដែល​មិន​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡូ​សអាន់​ជ័រ​លេស​។ លោកស្រី​កំពុង​រង់ចាំ​ឆ្នាំ ២០២៦ ដោយ​អន្ទះសារ ហើយ​កំពុង​តែ​ទន្ទឹងរង់ចាំ​សេរីភាព​ដែល​នឹង​ផ្តល់​ភាព​រីករាយ​ដល់​លោកស្រី​។

អែន​ជេ​លី​ណា ចូ​លី មាន​គម្រោង​ចាក​ចេញពី​សហរដ្ឋអាមេរិក ហើយ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អឺរ៉ុប​។ ប្រភព​ពី​សារព័ត៌មាន​សហរដ្ឋអាមេរិក Page Six បាន​រាយការណ៍​ថា ចូ​លី នឹង​បើកហាង​លក់​សម្លៀក​បំពាក់​ផ្ទាល់ខ្លួន​មួយ​គឺ Atelier Jolie នៅ​ទីក្រុង​ញូ​វ​យ៉​ក (New York) សហរដ្ឋអាមេរិក នៅ​ឆ្នាំ​នេះ ព្រមទាំង​បែងចែក​ពេលវេលា​រស់នៅ​អឺរ៉ុប និង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​លោកស្រី​បាន​ចាត់​ទុក​ថា​ជា​ផ្ទះ​ទី ២ ជា​យូរ​មក​ហើយ និង​ជា​កន្លែង​ដែល​លោកស្រី​មាន​សញ្ជាតិ​នៅ​ទីនោះ​ស្រាប់ ដើម្បី​ការពារ​ភាព​ឯកជន​ភាព​របស់​ខ្លួន​៕ ដកស្រង់​ពី​សារព័ត៌មាន​កូរ៉េ​ខាងត្បូង The Chosun Daily

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ