ខេត្តបាត់ដំបង ៖ តារាកំប្លែងនាយ ក្រិន និងក្រុមគ្រួសារបានមូលមតិគ្នាធ្វើការជីកត្រង់សេសម្រាប់ការពារខ្លួននៅក្នុងទីតាំងផ្ទះស្រុកកំណើតខ្លួននាខេត្តបាត់ដំបងតែម្តង បន្ទាប់ពីមួយផ្នែកនៃខេត្តនេះក៏ទទួលរងនូវការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះយោធាថៃកាលពីពេលថ្មីៗនេះ។
ការសម្រេចជីកត្រង់សេរការពារខ្លួននៅផ្ទះ ដោយមិនចង់រត់ភៀសសឹកទៅណាពីតារាកំប្លែងរូបនេះ និងក្រុមគ្រួសារគឺឈរមូលហេតុឪពុកលោកមានជំងឺ និងភាពចាស់ជរា មិនអោយទៅណាបានឆ្ងាយចោលគាត់ឡើយ ។
តាមរយះវីដេអូបង្ហោះលើបណ្តាញសង្គមបង្ហាញពីសកម្មភាពជីកត្រង់សេនៅទីតាំងផ្ទះកំពុងស្នាក់នៅឯខេត្តបាត់ដំបងតារាកំប្លែងនាយ ក្រិន បានលើកឡើងថា លោក និងក្រុមគ្រួសារបានមូលមតិគ្នាធ្វការជីកត្រង់សេសម្រាប់ការពារខ្លួននៅដីក្រោយផ្ទះ ដោយសារងាយស្រួលយលឪពុកដែលកំពុងមានជំងឺ និងចាស់ជរា ។
លោកបញ្ចាក់ថា ឪពុករបស់លោកបានសម្រាកព្យាបាលជំងឹអស់រយះពេល៤ទៅ៥ឆ្នាំហើយ ហេតុនេះក្រុមគ្រួសារក៏សម្រេចជីកត្រង់សេនៅជិតផ្ទះ ដើម្បីងយស្រួលយគាត់មកកន្លែងសុវត្ថិភាពែលមានហានិភ័យកើតឡើង ។
លោកបន្ថែមថា អំឡុងសង្គ្រាមកើតឡើងនោះគឺយន្តហោះរបស់យោធាសៀមបានហោះពីលើជាច្រើនលើកស្ទីរគ្រប់ស្រុកនាខេត្តបាត់ដំបង ហើយក៏មានការទម្លាក់គ្រាប់ជាបន្តបន្ទាប់ផងដែរ ។
លោកថា កន្លងមកលោកបានធ្វើត្រង់សេនៅពីក្រោមផ្ទះ ប៉ុន្តែដោយសារខ្លាចមិនមានសុវត្ថិភាពគ្រប់គ្រាន់ ទើបលោកនិងគ្រួសារសម្រេចជីកធ្វើនៅលើដីនៅក្រោយផ្ទះវិញ ។
លោកបញ្ជាក់ថា កន្លងមកលោកស្មានតែសង្គ្រាមនេះវាកើតឡើងតែតាមព្រំដែនទេ ប៉ុន្តែនៅពេលនេះសូម្បីនៅកណ្តាលក្រុងបាត់ដំបងក៏ចោរសៀមនៅតែមកទម្លាក់គ្រាប់បែកដែរ ។
យ៉ាងណាបើតាម នាយ ក្រិន ការជីកត្រង់សេរនេះគឺយើងមិនចង់មាន មិនហៅ ឬចង់មានសង្គ្រាមនោះទេ ពោលគឺជាការការពារទុកជាមុន ប្រសិនបើវាអាចនឹងកើតឡើង ។
ជាការកត់សម្គាល់សម្រាប់ការជីកត្រង់សេការពារខ្លួននៅក្នុងផ្ទះរបស់នាយ ក្រិន នាពេលនេះមិនមែនកើតមានតែក្រុមគ្រួសាររបស់លោកនោះឡើយ ពោលគេក៏បានឃើញមានប្រជាជនជាច្រើនទៀតក៏បានធ្វើដូចគ្នា ជាពិសេសបណ្តាលអ្នករស់នៅតាមព្រំដែនប្រទេសថៃ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋនៅភ្នំសំពៅ ភ័យខ្លាចចាកចេញពីផ្ទះសម្បែងទៅសម្ងំតាមវាលស្រែគេចពីការទម្លាក់ពីយន្តហោះបស់កងទ័ពអាកាសថៃជាបន្តបន្ទាប់។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជាបានអោយដឹងថា យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ដោយនៅក្នុងនោះវេលាម៉ោង ១០:០០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ (T-50) ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕








ចែករំលែកព័តមាននេះ