ខេត្តសៀមរាប ៖ ប្រាសាទភ្នំបាក់ខែង គឺជាទីតាំងដ៏ល្បីល្បាញបំផុតមួយក្នុងតំបន់អង្គរ ដែលភ្ញៀវទេសចរមិនដែលរំលងឡើយ ជាពិសេសសម្រាប់អ្នកដែលនិយមចូលចិត្តការថតរូបសិល្បៈធម្មជាតិ និងការគយគន់ទេសភាពពីលើទីខ្ពស់។
ជាក់ស្តែងទូរទស្សន៍ជាតិកម្ពុជាបានប្រកាសនាយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះថា ៖ ទស្សនាថ្ងៃលិចដ៏អស្ចារ្យ! ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើន បានអញ្ជើញមកប្រាសាទភ្នំបាក់ខែងខេត្តសៀមរាប នាចុងសប្ដាហ៍ថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៦នេះ ដើម្បីរីករាយគយគន់ទេសភាព និងថតរូបទុកជាអនុស្សាវរីយ៍ ។
សូមបញ្ជាក់ថា វត្តមានយ៉ាងច្រើនកុះកររបស់ភ្ញៀវទេសចរ នាដើមឆ្នាំ២០២៦នេះ គឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព និងគួរឱ្យចង់មកកម្សាន្តបំផុតក្នុងតំបន់អាស៊ី ។ ក្រៅពីការទស្សនាប្រាសាទបុរាណ ការឡើងភ្នំបាក់ខែង ក៏ជាសកម្មភាពដែលជួយដល់សុខភាព និងការសម្រាកកាយ បំបាត់ភាពនឿយហត់ពីការងារផងដែរ ៕





ចែករំលែកព័តមាននេះ