ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវទេសចរណ៍ឆ្លងស្ពានប្រដឺសឫស្សី នៅកោះប៉ែនដំណើរការហើយ

1 ខែ មុន

រដ្ឋបាល​ខេត្តកំពង់ចាម បាន​ប្រកាស​ថា រដូវ​បើក​ដំណើរការ​រមណីយដ្ឋាន​ធម្មជាតិ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដែល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ អាច​ឆ្លងស្ពាន​ប្រ​ដឺ​ស​ឬ​ស្សី​ប្រវែង​១.០០០​ម៉ែត្រ បាន​កំពុង​ដំណើរការ ។ លោក…

រដ្ឋបាល​ខេត្តកំពង់ចាម បាន​ប្រកាស​ថា រដូវ​បើក​ដំណើរការ​រមណីយដ្ឋាន​ធម្មជាតិ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដែល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ អាច​ឆ្លងស្ពាន​ប្រ​ដឺ​ស​ឬ​ស្សី​ប្រវែង​១.០០០​ម៉ែត្រ បាន​កំពុង​ដំណើរការ ។

លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើក​ឡើង​ថា នេះ គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​កែ​ច្នៃ​មួយ​កន្លែង​នៅ​ខេត្តកំពង់ចាម ហើយ​វា​មាន​តែ​នៅ​រដូវ​ទឹក​ស្រក​ប៉ុណ្ណោះ ។

លោក​បាន​លើកទឹកចិត្ត ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​លេង​កម្សាន្ត ពីព្រោះ​ទីនោះ​មាន ឆ្នេរ​ខ្សាច់​ទន្លេ​ស្រស់​ស្អាត ដែល​ជា​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ និង​ស្រស់​ត្រកាល​មួយ​របស់​ខេត្តកំពង់ចាម ដែល​គេ​អាច​ហៅ​បាន​ទៀត​ថា ឆ្នេរ​ខ្សាច់​សមុទ្រ​ទឹកសាប ។

ដោយឡែក​លោក ប៊ុ​ន ដា​រ៉ា ប្រធាន​គ្រប់គ្រង​រមណីយដ្ឋាន​ឆ្នេរ​កោះ​ប៉ែន បាន​ឲ្យ​ដឹង​ថា ស្ពាន​ប្រ​ដឺ​ស​ឬ​ស្សី​កោះ​ប៉ែន សាងសង់​ឆ្លងកាត់​ទន្លេមេគង្គ ត​ភ្ជាប់​ពី​ត្រើយម្ខាង​មុខ​វត្ត​ដីដុះ ក្រុង​កំពង់ចាម ភ្ជាប់​ទៅ​រមណីយដ្ឋាន​ធម្មជាតិ ឆ្នេរ​កោះ​ប៉ែន មាន​ប្រវែង ១.០០០ ម៉ែត្រ ទទឹង​២​ម៉ែត្រ ដែល​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ