ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! កម្ពុជា​ប្រកាស​លើកលែង​ទិដ្ឋាការ​ជូនភ្ញៀវ​ទេសចរ​ចិន រយៈពេល ៤​ខែ​ពេញ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ដាក់​ឱ្យ​លើកលែង​ទិដ្ឋាការ​សម្រាប់​ពលរដ្ឋ​ចិន​ដែល​កាន់​លិខិតឆ្លងដែន​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) ទាំងអស់ រួម​ទាំង​ចិនដីគោក ចិន​ហុងកុង និង​ចិន​ម៉ា​កាវ លើកលែង​ចិនតៃវ៉ាន់ ទោះ​ធ្វើ​ដំណើរ​ត្រង់​ចេញពី​ប្រទេស​ចិន ឬ​ប្រទេស​ណា​ផ្សេង​ក៏​ដោយ​ឱ្យ​តែ​កាន់​លិខិតឆ្លងដែន PRC ចូល​មក​ប្រទេស​កម្ពុជា នឹង​ទទួល​បានការ​លើកលែង​ទិដ្ឋាការ ដោយ​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចំនួន ១៤​ថ្ងៃ ក្នុងអំឡុងពេល ៤​ខែ (​គិត​ចាប់ពី​ថ្ងៃ​ទី ១៥ ខែមិថុនា ដល់​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០២៦) ដោយ​ពុំ​តម្រូវ​ឱ្យ​មាន​ពាក្យ​ស្នើ​សុំ និង​ពុំ​មាន​បង់​កម្រៃ​ដោយ​គ្រាន់តែ​បំពេញ E-arrival card ។ ក្នុង​កំឡុង​ពេល​សុពលភាព នៃ​ការ​អនុវត្ត​នេះ ភ្ញៀវ​ទេសចរ​ចិន​អាច​អញ្ជើញ​មក​កម្ពុជា​ប៉ុន្មាន​លើក​ក៏​បាន ។

ក្រសួងទេសចរណ៍ អំពាវនាវ​ដល់​សាធារណជន សមាគម ឧស្សាហកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ ផ្នែក​ឯកជន អ្នក​សារព័ត៌មាន ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ និង​ភាគី ពាក់ព័ន្ធ​ទាំងអស់ ជ្រាប និង​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព សំដៅ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ