ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហន្តរាយ​គ្រោះទឹកជំនន់ ធ្វើ​ឱ្យ​មនុស្ស​ក្មេង​ចាស់​​ស្លា.ប់​ និងដំណាំ​​​​ជន់​លិច​ខូច​

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ មនុស្ស​ក្មេង​ចាស់​យ៉ាង​ហោច​៦​នាក់ មាន​ខ្លះ​ស្លាប់​ដោយ​លង់ទឹក​ទន្លេ ទឹក បឹង ទឹក​ព្រែក និង​មាន​ខ្លះ​បាន​ស្លាប់ ​ដោយសារ​ឧ​ប្បទ្ទ​ហេតុ​ ។…

ខេត្តក្រចេះ ​៖ មនុស្ស​ក្មេង​ចាស់​យ៉ាង​ហោច​៦​នាក់ មាន​ខ្លះ​ស្លាប់​ដោយ​លង់ទឹក​ទន្លេ ទឹក បឹង ទឹក​ព្រែក និង​មាន​ខ្លះ​បាន​ស្លាប់ ​ដោយសារ​ឧ​ប្បទ្ទ​ហេតុ​ ។ ក្រៅពី​មានការ​ស្លាប់​បាត់បង់ ជីវិត​ក៏​នៅ​មាន​ដំណាំ​កសិកម្ម​ជា​ច្រើន​ម៉ឺន​ហិ​កតា ត្រូវ​បាន​ខូចខាត​ដោយសារ​តែ​ការ​ជន់​លិច​ពីទឹកជំនន់ ក្នុង​គ្រោះ​មហន្តរាយ​ទឹកជំនន់​ក្នុង​
ឆ្នាំ​២០១៩​នេះ​។ជន​រង​គ្រោះ​ក្មេង​ចាស់​ទាំង​៦​នាក់ រស់នៅ​ក្នុងស្រុក​ឆ្លូង ស្រុក​សំបូរ និង​ស្រុក​ចិត្រ​បុរី ​ដែល​សុ​ទ្ធ​សឹង​ជា​ស្រុក​ស្ថិត​នៅ​តាម​តំបន់​ទំនាប​ជួរ​មាត់ទន្លេ និង​ជា​តំបន់​ប្រឈម​​​ការ​ជន់លិច​ខ្លាំង ​​ក្នុង​នោះ ​មាន​មនុស្ស​ក្មេង​ចាស់​៥​នាក់​ស្លាប់​ដោយសារ​លង់ទឹក​ និង​​ម្នាក់​ទៀតបាន​ស្លាប់​ និង​ឆក់​ខ្សែ​ភ្លើង​ពេល​ទឹក​លិច​ចូល​ក្រោមផ្ទះ​។

តាម​របាយការណ៍​របស់​សាលាខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា គ្រោះ​មហន្តរាយ​ទឹកជំនន់​ឆ្នាំ២០១៩ នេះ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន ខណៈ​កំពស់​ទឹកបាន​ជន់​ឡើង​លើស​ពី​កំរិត ប្រកាស​អាសន្ន​ខ្លាំង ក្នុង​នោះ​មាន​ស្រុក​ចំនួន​៤​ និង​ក្រុង​១​នៅ​ទូ​ទាំង ក្នុង​ចំណោម​ស្រុក​ទាំង​៥ បាន​ប្រឈម​និង​ការ​លិចលង់​ធ្ងន់ធ្ងរ​។

តាម​របាយការណ៍​របស់​សាលាខេត្ត​ក្រចេះ ដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ក្រោយ​ស្ថានភាព​ទឹក ជំនន់​បាន​ធូរ​ស្រាល​​វិញ​ បន្ទាប់​ពី​មានការ​ជន់​លិច​រយះ​ពេល​ជា​ច្រើន​ថ្ងៃ​រួច​មក​នោះ បាន​បង្ហាញ បាន​ឲ្យ​ដឹង​ថា ការ​ជន់​លិច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម ក្នុង​នោះ​រួម​មាន​ស្រែ វស្សា​ចំនួន​ជាង​៥៩​ម៉ឺន​ហិ​កតា ប៉ះ​ពាល់​ដំណាំ​រួម​ផ្សំ​ជាង​៧​ម៉ឺន​ហិ​កតា លិច​ផ្លូវ​វ​លំ​១៤​ខ្សែរ ប្រវែង​ជាង​៩​ម៉ឺន​មែ​ត្រ លិច​ផ្លូវ​ខេត្ត​៤​កន្លែង ផ្លូវ​ជាតិ​១​កន្លែង លិច​ស្ពាន​៨៤​កន្លែង លិច​ទំនប់ ៥៨ កន្លែង​ប្រវែង​ជាង​៦​ម៉ឺន​មែ​ត្រ ។ បង្ក​បះ​ពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ជាង​២​ម៉ឺន​ខ្នង​ផ្ទះ អណ្តូងស្នប​៧៥៤​អណ្តូង សាលា រៀន​៨០​កន្លែង​មណ្ឌល​សុខភាព​៨​មណ្ឌល ប៉ះពាល់​វត្ត​ចំនួន​៣៧​វត្ត លិច​សាលាឃុំ​១១​កន្លែង​។

របាយការណ៍​របស់​សាលាខេត្ត ដែល​ចេញ​ដោយ​លោក ប៉ែន លី​ណាត អភិបាលរង​ខេត្ត ទទួល​បន្ទុក​កិច្ច​ការងារ​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​បាន​ចាត់​ជម្លៀស​ពលរដ្ឋ ចំនួន ជាង​២​ពាន់​៦​រយ​គ្រួសារ និង​សត្វពាហនៈ​គោក្របី ជាង​១​ម៉ឺន​៣​ពាន់​ក្បាល ទៅ​កាន់​ទី ទួល​សុ​វត្ថ​ភាព​។ ហើយ​ពលរដ្ឋ​ទាំង​នោះ ក៏​ត្រូវ​បាន​ទទួល​ការ​សួរសុខទុក្ខ​យ៉ាង​យកចិត្ត​ទុក ដាក់​ពី​សំណាក់​អាជ្ញាធរ​ក្រោម​ការ​ដឹកនាំ របស់​លោក វ៉ា ថន អភិបាល​នៃ​គណ​អភិបាលខេត្ត ដូច​ជា​ការ​ចុះ​ចែក​ជូន​ស្បែង​អារ​ហារ​ថ្នាំសង្កូវ ក៏​ដូ​ជា​សម្ភារៈ​សម្រាប់ ប្រើប្រាស់​ផ្សេង​ៗ​។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​បាន​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​គោ ក្របី ចំនួន​រាប់​ម៉ឺន​ក្បាល​របស់​ប្រជា ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាត់​ជម្លៀស​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ដែល​អាជ្ញាធរ​បាន​រៀបចំ​ទុក។

បើ​តាម​មន្ត្រី​សាលាខេត្ត​ក្រចេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ កញ្ញា នេះ​ថា រហូត​មក​ទល់​​​សព្វថ្ងៃ ​ស្ថាន
ភាព​ទឹកជំនន់ ​ដែល​បាន​ជន់​លិច​យ៉ាង​គំហុក ​កាលពីដើម​ខែកញ្ញា ត្រូវ​បានធូរស្រាល​ដោយ​ថម​យ​ទៅ​វិញ​
ហើយ​ ​គ្រាន់តែ​មាន​តំបន់​ទំនាប​ខ្លះ ដែល​ស្ថិត​ជាប់​និង ដង​ទន្លេ ដៃ​ព្រែក និង​អូរ គឺ​នៅ​មានការ​ជន់​លិច​តិច​តួច​ ។ ចំនែកឯ​ពលរដ្ឋ​និង​សត្វពាហនៈ ដែល​បាន​ចាត់​ជម្លៀស ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ភូមិដ្ឋាន​រៀង​ៗ​ខ្លួន​វិញ​អស់​ទៅ​ហើយ​ដែរ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ