ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោធិ៍សែនជ័យ បើកយុទ្ធនាការទ្រង់ទ្រាយធំ កាត់សំយាបផ្ទះលើចិញ្ចើមផ្លូវ ដើម្បីសុវត្ថិភាពថ្មើរជើង

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ លោកប៉ា​ង…

រាជធានី​ភ្នំពេញ​៖ តាម​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៥ លោកប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​បាន​បន្ត​ដឹកនាំ​ក្រុមការងារ​រដ្ឋបាល​ខណ្ឌ ចុះ​អនុវត្ត​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ ។ នេះ​បើ​យោង​តាម​ផេ​ក​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា​នេះ ។

ជាក់ស្តែង​នៅ​ក្នុង​ប្រតិបត្តិការ​នេះ បាន​ផ្តោត​សំខាន់​លើ​ការ​បោសសម្អាត បាញ់​ទឹក​លាង​សម្អាត និង​កាត់​សំយាបផ្ទះ ដែល​សាងសង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ​ថ្មើរជើង ។ ចំពោះ​ទីតាំង​ដែល​ក្រុមការងារ​ចុះ​អន្តរាគមន៍ គឺ​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ផ្សារ​ព្រៃ​ទារ សង្កាត់​ចោម​ចៅ​ទី​៣ និង ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ។

សកម្មភាព​នេះ មាន​គោលបំណង​ធានា​ថា ចិញ្ចើម​ផ្លូវ​សាធារណៈ​ត្រូវ​បាន​ប្រើប្រាស់​ត្រឹមត្រូវ​តាម​ច្បាប់ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព និង​សុវត្ថិភាព​សម្រាប់​អ្នក​ថ្មើរជើង​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ