ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់​ពលរដ្ឋ កុំ​សម្រុក​ទិញ​ប្រេង​ស្តុក​ទុក​លើស​តម្រូវការ ដែល​អាច​បង្ក​ហានិភ័យ​ឆាបឆេះ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សន្សំ​សំចៃ ក្នុង​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ព្រមទាំង​ចៀសវាង​ការ​សម្រុក​ទិញ​ប្រេងឥន្ធនៈ​ស្តុក​ទុក លើស​ពី​តម្រូវការ​ចាំបាច់ ដែល​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ឆាបឆេះ និង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​សន្សំ​សំចៃ ក្នុង​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ព្រមទាំង​ចៀសវាង​ការ​សម្រុក​ទិញ​ប្រេងឥន្ធនៈ​ស្តុក​ទុក លើស​ពី​តម្រូវការ​ចាំបាច់ ដែល​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ឆាបឆេះ និង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

បើ​តាម​ក្រសួងពាណិជ្ជកម្ម បាន​ចេញ​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៦ ស្តី​ពី​ការ​គ្រប់គ្រង​ហានិភ័យ នៃ​ការ​ទិញ​-​លក់ ប្រេងឥន្ធនៈ និង​សុវត្ថិភាព​អ្នក​ប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ និង​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់​នៅ​តាម​បណ្តា​រាជធានី ខេត្ត មេត្តា​ជ្រាប​ថា ដើម្បី​ធានា​បាន​នូវ​ការ​គ្រប់គ្រង ហានិភ័យ​នៃ​ការ​ទិញ​-​លក់ និង​សន្តិសុខ​-​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់ ដែល​អាច​កើតឡើង​ពី​ការ​ស្តុក​ប្រេងឥន្ធនៈ ដោយ​មិន​សម​ស្រប​តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស ហើយ​ធានា​បាន នូវ​និរន្តរភាព នៃ​ការ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ ក្រសួងពាណិជ្ជកម្ម សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់ និង​ម្ចាស់​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ទាំងអស់ ត្រូវ​អនុវត្ត​តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស នៃ​ការ​លក់ ការ​ស្តុក​ទុក និង​ការ​អនុវត្ត​ល្អ ស្រប​តាម​ស្តង់ដា និង​ក្រម​ប្រតិបត្តិ ដែល​ស្ថានីយ​លក់​ប្រេងឥន្ធនៈ ជា​ទូទៅ​បាន​អនុវត្ត និង​គ្រប់គ្រង​ហានិភ័យ​ល្អ​កន្លង​មក ។

ជាមួយ​គ្នា​នេះ ក្រសួងពាណិជ្ជកម្ម សូម​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​អនុវត្ត និង​យោគយល់​ចំពោះ​ស្ថានីយ​លក់ ប្រេងឥន្ធនៈ ដែល​បាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ហានិភ័យ និង​ចូលរួម​សន្សំ​សំចៃ ក្នុង​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ ព្រមទាំង​ចៀសវាង​ការ​សម្រុក​ទិញ​ប្រេងឥន្ធនៈ​ស្តុក​ទុក លើស​ពី​តម្រូវការ​ចាំបាច់ ដែល​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ឆាបឆេះ និង​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ។

មន្ត្រី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ និង​ការ​ប្រកួតប្រជែង នៃ​ក្រសួងពាណិជ្ជកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម រួម​ទាំង​មន្ទីរ​រ៉ែ និង​ថាមពល រាជធានី ខេត្ត បាន​នឹង​កំពុង​បន្ត​ចុះ​តាមដាន​-​ត្រួតពិនិត្យ​ការ​លក់ ជា​ប្រចាំ ដើម្បី​ធានា​ការ​លក់ និង​ជំរុញ​ឱ្យ​ស្ថានីយប្រេងឥន្ធនៈ​អនុវត្ត​ឱ្យ​បាន​គត់មត់ តាម​លក្ខណៈ​ស្តង់ដា​បច្ចេកទេស និង​បង្ការ​ការ​ឆ្លៀតឱកាស​ដំឡើង​ថ្លៃ​ប្រេងឥន្ធនៈ​ខុស​ប្រក្រតី​ជាដើម ។

សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន ក្រុមហ៊ុន​ចែកចាយ និង​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ត្រូវ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ