ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េខាងត្បូងបន្តហក់ចូលជួយវិស័យសុខាភិបាលកម្ពុជាឱ្យទំនើប

6 ម៉ោង មុន

នៅ​ថ្ងៃនេះ កូរ៉េ​ខាងត្បូង​បាន​ចំណាយ​មូលនិធិ​ជិត​១៧​លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​នវានុវត្តន៍​ថ្មី​មួយទៀត រួម​មាន​ទំនើប​កម្ម​បរិក្ខារ​ពេទ្យ សេវាកម្ម និង​ការ​បណ្តុះបណ្តាល បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ថ្មី​ៗ ដើម្បី​បម្រើសេវា​សុខភាព​ជូន​កុមារ​កម្ពុជា និង​សាងសង់ អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​ទី​២…

នៅ​ថ្ងៃនេះ កូរ៉េ​ខាងត្បូង​បាន​ចំណាយ​មូលនិធិ​ជិត​១៧​លាន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​នវានុវត្តន៍​ថ្មី​មួយទៀត រួម​មាន​ទំនើប​កម្ម​បរិក្ខារ​ពេទ្យ សេវាកម្ម និង​ការ​បណ្តុះបណ្តាល បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ថ្មី​ៗ ដើម្បី​បម្រើសេវា​សុខភាព​ជូន​កុមារ​កម្ពុជា និង​សាងសង់ អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ​ទី​២ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ។

លោក គី​ម ឆាង​យ៉ុ​ង (Kim Chang-Yong) ឯកអគ្គ​រដ្ឋ​កូរ៉េ​ខាងត្បូង​ប្រចាំ​កម្ពុជា និយាយ​ថា អគារ​នេះ គឺជា​អគារ​ទី​២ ក្នុង​គម្រោង​ទី​៣ ដោយ​ចំណាយ​ថវិកា​ចំនួន ១៦,៩៩ លាន​ដុល្លា ក្រោម​ជំនួយ​ឥត​សំណង ដើម្បី​ជួយ​គាំទ្រ​សេវា​សុខភាព​ជូន​កុមារ​កម្ពុជា​ប្រកបដោយ​គុណភាព និង​សមធម៌ ។

ដោយឡែក​លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​សម្តែង​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ​ខាងត្បូង​តាម​រយៈ​ស្ថានទូត និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង សម្របសម្រួល​ឱ្យ​ទទួល​បាន​ហិរញ្ញប្បទាន បន្ថែម​គាំទ្រ​វិស័យ​សុខាភិបាល​កន្លង​មក និង​នា​ពេល​អនាគត ។

អគារ​មន្ទីរពេទ្យ​នេះ មាន​កម្ពស់​២៤,៧​ម៉ែត្រ ទទឹង​៣៧,៨០​ម៉ែត្រ និង​បណ្តោយ​៧៦,៨០​ម៉ែត្រ មាន​៥​ជាន់ គិត​ជា​ផ្ទៃក្រឡា​សរុប​ស្មើនឹង​៩.០៥៣ ម៉ែត្រការ៉េ ។

អគារ​នេះ​មាន ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ផ្នែក​ឯកទេស​រោគ​កុមារ ផ្នែក​ឱសថស្ថាន​សម្រាប់​ជំងឺ​សម្រាក​ពេទ្យ កន្លែង​ទទួលភ្ញៀវ អាហារ​ដ្ឋា​ន​សម្រាប់​បុគ្គលិក ស្ដារ​លទ្ធភាព​ពលកម្ម លាង​ឈាម​និង​ជំងឺ​តម្រង់​នោម និង​បន្ទប់វះកាត់​ផ្នែក​ត្រចៀក ច្រមុះ បំពង​ក និង​ជំងឺ​មហា​រី​កុមារ​។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ