ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តានតឹងខ្លាំង៖ អ៉ីរ៉ង់អះអាងថា បានប្រើដ្រូនវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក ​និងព្រលានយន្តហោះធំរបស់អ៉ីស្រាអែល

9 ម៉ោង មុន

សង្គ្រាម​អ៉ីរ៉​ង់ ៖ ទូរទស្សន៍​រដ្ឋអ៉ី​រ៉​ង​អះអាង​ នា​ថ្ងៃ​ទី​៥​ មីនា​ ថា បណ្ដា​ដ្រូ​ន​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​បាន​វាយប្រហារ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក ​ABRAHAM LINCOLN ដែល​ដាក់​ពង្រាយ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍…

សង្គ្រាម​អ៉ីរ៉​ង់ ៖ ទូរទស្សន៍​រដ្ឋអ៉ី​រ៉​ង​អះអាង​ នា​ថ្ងៃ​ទី​៥​ មីនា​ ថា បណ្ដា​ដ្រូ​ន​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់​បាន​វាយប្រហារ​នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក ​ABRAHAM LINCOLN ដែល​ដាក់​ពង្រាយ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ ចាប់តាំងពី​ដំណាច់​ខែមករា​មក​ ។

ទូរទស្សន៍​នោះ​ មិន​បាន​ផ្ដល់​ការ​បញ្ជាក់​ថែម​ទៀត​ឡើយ​ក្នុង​ដំណាក់កាល​នេះ​។ កាលពី​ថ្ងៃ​ទី​២​មីនា​កង​ឆ្មាំ​បដិវត្តន៍​ធ្លាប់​បាន​អះអាង​ពី​ការ​វាយប្រហារ​នាវា​ផ្ទុក​យន្តហោះ​នោះ​ជាមួយ​មី​ស៊ី​ល​៤​គ្រាប់ តែ​ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​បាន​បដិសេធ​ថា ​នោះ​ជា​ការ​ភូត​កុហក​ ។

មុន​នេះ​ កង​ឆ្មាំ​បដិវត្តន៍​អ៉ីរ៉​ង់​អះអាង​ថា​ បាន​វាយប្រហារ​នាវា​ដឹក​ប្រេង​អា​មេ​រិ​កមួយ​គ្រឿងក្នុង​ឈូង​សមុទ្រ​ពែ​រ្ស៍ ចំណែក​ស្នូរ​ផ្ទុះ​នានា​បន្ត​លាន់ឮ​ក្នុង​បណ្ដា​រដ្ឋធានី​នៃ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​។ កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ់ង់​ក៏​អះអាង​ដែរ​ នា​ថ្ងៃ​ទី​៥​ មីនា វាយប្រហារ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ BEN GOURION អ៉ី​ស្រា​អែ​ល និង​មូលដ្ឋាន​អាកាសចរណ៍​មួយ​ក្នុង​តំបន់​នោះ​។

ចំណែក​បណ្ដា​មីស៊ីល​ធុន​ធ្ងន់​KHORRAMSHAHR – 4 ដែល​ផ្ទុក​ក្បាល​គ្រាប់​ទម្ងន់​១​តោន ត្រូវ​បាន​បាញ់​ចេញ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៥​មីនា ទៅ​កាន់​កណ្ដាល​ក្រុង​តែ​ល​អា​វីវ ព្រ​លាន​យន្តហោះ​BEN GOURION និង​មូលដ្ឋាន​កង​យន្តហោះ​ទី​២៧​ នែ​កងទ័ពអាកាស​អ៉ី​ស្រា​អែ​ល ស្ថិត​ក្នុង​ព្រ​លាន​យន្តហោះ​នោះ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មានអ៉ី​រ៉​ង់​TASNIM​ ។

មុន​នេះ​ក្រសួង​ដឹក​ជញ្ជូនអ៉ី​ស្រា​អែ​ល​ប្រកាស​ពី​ការ​ចុះ​ចត​នៃ​យន្តហោះ​២​គ្រឿង​ដែល​ដឹក​ពលរដ្ឋ​
អ៉ីស្រា​អែ​ល​ប្រមាណ​៣៤០​នាក់​វិល​ត្រឡប់​មក​ប្រទេស​វិញ​ ។ ព្រ​លាន​យន្តហោះ​នោះ​ត្រូវ​បាន​បិទ​តាំងពី​ចាប់ផ្ដើម​ការ​វាយលុក​លើ​អ៉ី​រ៉​ង់​មក ដែល​មក​ទល់​ពេល​នេះ​នៅ​តែ​បិទ​សម្រាប់​យន្តហោះ​ពាណិជ្ជកម្ម​។

ចំណែក​ប្រទេស​រុ​ស្ស៊ី​​វិញ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​៥​មីនា​ថា អ៉ី​រ៉​ង់​ជា​សម្ព័ន្ធមិត្ត​ជិត​ស្និទ្ធ​មិន​សើ្ន​សុំ​ជំនួយ​យោធា​ពី​ខ្លួន​ឡើយ​ ។ ពេល​ឆ្លើយ​តប​សំនួរ​ដែល​សួរ​ថា​ តើ​រុ​ស្ស៊ី​​មាន​បំណង​ផ្ដល់​អាវុធ​ដល់​អ៉ី​រ៉ង់​ដែរ​ទេ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ឌ្រី​ប៉េ​ស្កូវ​អះអាង​ថា ពុំ​មានការ​ស្នើ​សុំ​ជំនួយ​យោធា​ពី​
អ៉ីរ៉​ង់​ឡើយ​ ៕ ប្រភព៖ fr.news.yahoo.com

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ