ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរា.ម​ដល់ជីវិ.ត​ម្ដាយ និង​បំផ្លិចបំផ្លា.ញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ ​​ម្តាយទ្រាំលែងបានប្តឹងឱ្យ​​ឃាត់ខ្លួន

7 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​កូន​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​គំរាម​សម្លាប់​ម្ដាយ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​កូន​លែង​បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​។ ការ​ឃាត់ខ្លួន​កូន​គំរាម​សម្លាប់​ម្ដាយ​និង​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បាន​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​បាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី…

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​កូន​ម្នាក់​ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​គំរាម​សម្លាប់​ម្ដាយ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​កូន​លែង​បាន​សម្រេច​ដាក់​ពាក្យបណ្ដឹង​។

ការ​ឃាត់ខ្លួន​កូន​គំរាម​សម្លាប់​ម្ដាយ​និង​បំភ្លេច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​បាន​កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​បាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​បាន​និយាយ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្ដឹង​តាម​ទូរស័ព្ទ​របស់​ម្ដាយ​បុរស​ត្រូវ​ឃាត់ខ្លួន​ខាងលើ​រួច​មក​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​គងពិសី ដែល​ដឹក​ដោយ​លោក វរសេនីយ៍ត្រី ទុំ សា​រិ​ទ្ធ មេបញ្ជាការ​មូលដ្ឋាន​ស្រុក​គងពិសី បាន​ចុះ​ទៅ​ដល់ទី​តាំង​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ម៉ី ណា​ឃី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​បាំង​ណា ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

មន្ត្រី​អាវុធហត្ថ​ស្រុក​គងពិសី​បាន​បន្ត​ថាបើ​យោង​តាម​ការ​រៀបរាប់​របស់​ម្ដាយ​ជនសង្ស័យ​ឈ្មោះ ម៉ី ណា​ឃី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ជាមួយ​ឪពុក​ម្ដាយ មាន​ទី​នៅ​បច្ចុប្បន្ន​ភូមិ កើតហេតុ​ខាងលើ ជនសង្ស័យ​ខាងលើ​តែងតែ​គំរាម​សម្លាប់ និង​តែងតែ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​ក្នុងផ្ទះ​បណ្ដា​យ​រង​ការ​ខូចខាត​។ ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​កូនប្រុស​លែង​បាន​ម្ដាយ​ក៏​ដាច់​ចិត្ត​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​អប់រំ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​គងពិសី​បាន​បញ្ជាក់​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ដកហូត​វត្ថុ​តាង​រួម​មាន​÷ ពូថៅ​ចំនួន​០១ និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ