ខេត្តកែប ៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាដឹកជញ្ជូនជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបទាំងមូល ។
ជាក់ស្តែងក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសនាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះថា ៖ កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាដឹកជញ្ជូនជូនអតិថិជនក៏ដូចជា បង្កើតការងារធ្វើ និងបង្កើនជីវភាពរស់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តកែបទាំងមូល មានទីតាំងឋិតក្នុងភូមិសាស្ត្រឆ្នេរ ប្រកបដោយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាមួយនឹងការកែលម្អក្រុង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនបន្ថែមផងដែរ។
សូមជម្រាបថា កំពង់ផែនេះ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលសាងសង់លើទីតាំងកំពង់ផែចាស់ មានផ្ទៃក្រឡាសរុប៣៤៧០ ម៉ែត្រការ៉េ និងមានផ្លូវបេតុងចូលផែទំហំ១៣មx១០០ម និងអគាររដ្ឋបាលទំហំ១០មx៣០ម ដោយរួមបញ្ចូលទាំងអគាររដ្ឋបាលលក់សំបុត្រ និងអគារអ្នកដំណើររង់ចាំ ៕

ចែករំលែកព័តមាននេះ