ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ៖ កម្ពុជា​ត្រូវ​បាន​ជនបរទេស ​យក​ធ្វើ​ជា​កន្លែង​ប្រ​ព្រឹត្ត​បទល្មើស​ហ្គេ​មអន​ឡាញ ខណៈ​កម្ពុជា​ត្រូវ​បោសសម្អាត​ឲ្យ​អស់!​

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់ថា ​កម្ពុជា​ត្រូវ​បាន​ជនបរទេស​ធ្វើ​ជា​កន្លែង​ប្រ​ព្រឹទ្ធ​បទល្មើស​អន​ឡាញ ​ប៉ុន្តែ​កម្ពុជា​បាន​ធ្វើការ​បោស​ស​ម្អា​ឲ្យ​អស់ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​-ខេត្ត​…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​គូសបញ្ជាក់ថា ​កម្ពុជា​ត្រូវ​បាន​ជនបរទេស​ធ្វើ​ជា​កន្លែង​ប្រ​ព្រឹទ្ធ​បទល្មើស​អន​ឡាញ ​ប៉ុន្តែ​កម្ពុជា​បាន​ធ្វើការ​បោស​ស​ម្អា​ឲ្យ​អស់ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​-ខេត្ត​ ត្រូវ​ធ្វើការ​សហការ​គ្នា​ធ្វើ​រួម​គ្នា ដើម្បី​ធ្វើ​ឲ្យ ឲ្យ​ផ្ទះ «​យើង​ស្អាត​ទាំងអស់​គ្នា​»​ ។

​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​កម្ពុជា ​បាន​គូសបញ្ជាក់​នៅ​ក្នុង​ពិធី​បិទ “​បិទ​ស​ន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ របស់​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​” រសៀល​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៦ ​យ៉ាង​ដូច្នេះ​ថា​ ៖
​កិច្ច​ការងារ​នេះ ​ត្រូវ​បាន​ធ្វើ​រួម​គ្នា មាន​ស្នងការ​រាជធានី-ខេត្ត ធ្វើ​រួម​គ្នា និង​កងកម្លាំង រួម​ជាមួយ ប្រជាជន​ក្នុង​ការ​ចូលរួម​លុប​បំបាត់​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​អន​ឡាញ​ ។

សម្តេច​បវរ​ធិ​បតី ​បានលើ់ក​ឡើង​ថា យើង​សម្អាត បទល្មើស មិនមែន​ជា​យើង​ធ្វើការ​បង្ក្រាប ជា​ការ​បង្ក្រាប​តែនេះ ជាការ​សម្អាត ហើយ​បង្ក្រាប ធ្វើ​ឲ្យ​សម្អាត ថែ​ឲ្យ​ស្អាត​កុំ​ឲ្យ​ប្រទេស​យើង​គ្មាន​សណ្តាប់ធ្នាប់ ប៉ះពាល់ ដល់​សេដ្ឋកិច្ច​សង្គម​របស់​យើង​ ។

​សម្តេច​បវ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ថា ​៖ «នេះ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង ធ្វើ​ជាមួយគ្នា​បន្ត​ទៀត។ លទ្ធផល​យ៉ាងណា​បងប្អូន​អាច​អង្គុយ​ធ្វើការ​វាយតម្លៃ រាជរដ្ឋាភិបាល​មិន​បន្ទោស​នោះ​ទេ​។ យើង​គ្មាន​ពេល​បង្ហាញ​ទេ តែ​យើង​ចាំ​លទ្ធផល​តែ​ម្តង ប៉ុន្តែអ្វី​ដែល​សំខាន់ នោះ គឺជា​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ គឺ​អនុវត្ត​ជា​រៀង​រហូត ដើ​ម្បី​កុំ​សកម្មភាព​នេះ​ប៉ះពាល់ដល់ប្រទេស​ទេស​ជាតិ​របស់​យើង​ ។

​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ​បាន​បន្ត​ថា​ ៖ «បញ្ហា​ហ្គេ​ម​អន​ឡាញ មិនមែន​ជា​បញ្ហា​សម្រាប់​កម្ពុជា តែ​មួយ​ទេ បើ​យើង​មើល​បណ្តា​ប្រទេស​ទូទៅ មាន​ច្រើន​។​«…» មិន​ផ្តោត​លើ​ប្រទេស​គេ​នោះ​ទេ តែ​អ្វី​ដែល​សំខាន់ គឺ​យើង​ផ្តោត​លើ​កម្ពុជា ! សំណួរ​សួរ​ថា ​តើកម្ពុ​ជា​មាន​ឬ​អត់ យើង​ទទួលស្គាល់ថា ​មាន! ហើយ​សួរ​ថា ​កម្ពុជា​បាន​ធ្វើ​កិច្ច​ការងារ​បង្ក្រាប​រឿង​នេះ​អត់ ? យើង​ឆ្លើយ​ថា ​យើង​បាន​ធ្វើ ហើយ​សួរ​ថា ​អស់​ឬ​នៅ ? យើង​ថា​ មិន​ទាន់​អស់នោះ​ទេ​! ហើយ​យើង​ទទួលស្គាល់​ថា យើង​នឹង​ខិត​ខំធ្វើការ​បង្ក្រាប​រឿង​នេះ​បន្ត​ទៀត​»​ ។

​សម្តេច​បវរ​ធិ​បតី ​បាន​បន្ថែម កម្ពុជា​នឹង​ធ្វើការ​បង្ក្រាប​ហ្គេ​ម​អន​ឡាញ​បន្ត​ទៀត ព្រោះថា​ ករណីហ្គេ​ម​អន​ឡាញ​នេះ ​មិនមែន​ជា​រឿងមួយ​ដែល​ពាក់ព័ន្ធ​តែ​កម្ពុជា​នោះ​ទេ​។ ដោយសារការ​ប្រព្រឹត្តិ​នៅ​កម្ពុជា មានការ​ប្រទាក់ក្រឡា​គ្នា ជាមួយ​ជន​រង​គ្រោះ​នៅ​ក្រៅប្រទេស ។

​សម្តេច​ធិ​បតី​ បាន​សង្កត់ធ្ងន់​ថា​ ៖ «​អ៊ីចឹ​ង​បាន​ខ្ញុំ​ចេះ​តែ​ថា ​កន្លែង​យើង​បាន ត្រូវ​បាន​ជន​បរទេស​មួយ​ចំនួន​មក​ប្រើប្រាស់ ដើម្បី​ឆបោក​ជនបរទេសផ្សេង​ទៀត ។ ដែល​ចំណុច​នេះ​ជាប់​ឈ្មោះ​កម្ពុជា​។ តែ​ចំណុច​នេះ ​យើង​ទទួលស្គាល់ តែ​យើង​ត្រូវ​តែ​ពង្រឹង​ច្បាប់ កម្ពុជាត្រូវ​តែ​អនុវត្ត កុំ​ឲ្យ​គេ​មក​យើង​ផ្ទះ​យើង​ទៀត​។ ឲ្យ​គេ​ទៅ​យក​ទីណា​ទៅ​ចុះ​! អ៊ីចឹ​ង ​អ្វី​ដែល​សំខាន់ គឺ​ការ​ខិតខំ​ប្រឹងប្រែង និង​អនុវត្ត​របស់​យើង​បន្ត​ទៀត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ