ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់ចាម ត្រៀមផ្លាស់ប្ដូរមុខមាត់ ៖ គម្រោង សួនច្បារមាត់ទន្លេអុំនឹងលេចរូបរាងនៅឆ្នាំ ២០២៧

45 វិនាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ ២០២៥​នេះ…

ខេត្តកំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ ២០២៥​នេះ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​បច្ចេកទេស​អញ្ជើញ​ចុះ​ទីតាំង​គម្រោង​អភិវឌ្ឍន៍​សួនច្បារ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​នៅ​តំបន់​ទន្លេ​អុំ ក្បែរ​វិមាន​ឯករាជ្យ​ក្នុង​ក្រុង​កំពង់ចាម ។ នេះបើយោងតាមផេករដ្ឋបាលខេត្តកំពង់ចាមបានប្រកាសនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​បច្ចេកទេស គឺ​គម្រោង​ខាងលើ​នឹង​ចាប់​ដំណើរការនា​ដើមឆ្នាំ២០២៦​ខាង​មុខ ដោយ​រំពឹង​ថា នឹង​រួចរាល់​១០០%នៅ​ក្នុង​ឆ្នាំ២០២៧​។

នេះ​ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​របស់​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​សមិទ្ធផល​ជា​ច្រើន​បាន​រីក​ដុះដាល​គ្រប់​ទីកន្លែង ក្នុង​ក្រុង​កំពង់ចាម​ក៏​ដូច​ជា ខេត្តកំពង់ចាម​ទាំងមូល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និង​ស្វាហាប់​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ ប្រកបដោយ​គិ​តិ​បណ្ឌិត​របស់​សម្តេច​តេ​ជោ​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា បន្ត​មក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ