ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ​អបអរសាទរ​ខួប​លើក​ទី​៣៤​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បានអបអរសាទរ​ខួប​លើក​​ទី​៣៤​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ (២៣ តុលា ១៩៩១…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ បានអបអរសាទរ​ខួប​លើក​​ទី​៣៤​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)​ ។

សម្តេច​តេ​ជោ​បាន​សរសេ​រលើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ៣៤​ឆ្នាំ​មុន ពោល​គឺ​នៅ​ថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ​១៩៩១ ភាគី​ទាំង​៤​របស់​កម្ពុជា​រួម​មាន​៖ សម្តេច​តេ​ជោ ហ៊ុន សែន តំណាង​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចលនា​តស៊ូ​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​តំណាង​ដោយ​សម្តេចព្រះ នរោត្តម សីហ​នុ និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​តំណាង​ដោយ លោក​សឺ​ន សាន និង​ក្រុម​ចលនា​កម្ពុជា​ប្រជាធិបតេយ្យ តំណាង​​ដោយ លោក​ខៀវ សំ​ផ​ន បាន​ឈាន​ទៅ​ចុះហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង ក្រោម​វត្តមាន​សាក្សី​មក​ពី​១៨​ប្រទេស រួម​ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ផង​ដែរ ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ
​កម្ពុជា​ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​មុន​នឹង​ឈាន​មក​ដល់​កិច្ចព្រមព្រៀង​នាទី​ក្រុងប៉ារីស ២៣ តុលា គឺ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួប​ពិភាក្សា​ដំបូង​បំផុត​ជាមួយ​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្តេចព្រះ នរោត្តម សីហ​នុ នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​១៩៨៧ នៅ FERE-EN-TARDENOIS នៅ​ប្រទេស​បារាំង ដែល​ការ​ចរចា​នេះ មាន​សេចក្តី​ប្រកាស​រួម​ឡាយព្រះហស្តលេខា​ដោយ​សម្តេចព្រះ នរោត្តម សីហ​នុ និង​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ហៅ​ថា (​ជំនួប​ចរចា សីហ​នុ​-​ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃ​ទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)​។

សម្តេច​បន្ត​ថា បន្ទាប់​មក ក៏​មាន​កិច្ចចរចា​បន្ត​រវាង ​សីហ​នុ​-​ហ៊ុន សែន លើក​ទី​២ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេស​បារាំង និង​នៅ​ទីកន្លែង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ ទោះបី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ប៉ា​រី​ស ២៣ តុលា ១៩៩១ ក៏​ពិតមែន ប៉ុន្តែ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា នៅ​បន្ត​ដែល​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ប៉ុ​ល​ពត​)​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា​ក្រោម​នយោបាយ ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង នៅ​ឆ្នាំ​១៩៩៨ ដែល​កម្ពុជា​ទូ​ទាំង​ប្រទេស​បាន​ស្គាល់​នូវ​សន្តិភាព​ពេញលេញ និង​សម្បូរ​សប្បាយ​រហូត​មក​ដល់​សព្វថ្ងៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ