ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​បង្ហាញ​ផែនការ​ពង្រឹង​វិស័យ​ការ​ពារ​ជា​តិ​របស់​ខ្លួន​នៅ​អំឡុង​ទស្សន​កិច្ច​របស់​លោកត្រាំ

11 ម៉ោង មុន

ទី​ក្រុង​តូក្យូ៖ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោកត្រាំ​ទៅ​ទី​ក្រុង​តូក្យូ​នា​សប្ដាហ៍​ក្រោយ​នេះ ជប៉ុន​គ្រោង​ជម្រាប​ជូន​លោក​ត្រាំ​ត្រួស​ៗ​នូវ​ផែន​ការ​ពង្រីក​កម្លាំង​យោធា​ជប៉ុន​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ដើម្បី​ការ​ពារ​ខ្លួន​។ ផែន​ការ​នេះ​បង្ហើប​ឱ្យ​ដឹង​តាម​រយៈ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ លោក​ម៉ូតេគី (Motegi)។ លោក​ថ្លែង​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ទល់​នឹង​ស្ថាន​ការណ៍​ប្រែប្រួល​ផ្នែក​យោធា​ និង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​តំបន់​។​ គេ​រំពឹង​ថា​លោក​ត្រាំ​នឹង​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​​លោកស្រី​តាកា​អ៊ីឈិ ដែល​គេ​ចាត់​ទុកថា​ជា​នារី​បេះ​ដូង​ដែក​របស់​ជប៉ុន​…

ទី​ក្រុង​តូក្យូ៖ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោកត្រាំ​ទៅ​ទី​ក្រុង​តូក្យូ​នា​សប្ដាហ៍​ក្រោយ​នេះ ជប៉ុន​គ្រោង​ជម្រាប​ជូន​លោក​ត្រាំ​ត្រួស​ៗ​នូវ​ផែន​ការ​ពង្រីក​កម្លាំង​យោធា​ជប៉ុន​ឱ្យ​បាន​ខ្លាំង​ក្លា​បន្ថែម​ទៀត​ដើម្បី​ការ​ពារ​ខ្លួន​។ ផែន​ការ​នេះ​បង្ហើប​ឱ្យ​ដឹង​តាម​រយៈ​រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន​ លោក​ម៉ូតេគី (Motegi)។ លោក​ថ្លែង​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទប់​ទល់​នឹង​ស្ថាន​ការណ៍​ប្រែប្រួល​ផ្នែក​យោធា​ និង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ក្នុង​តំបន់​។​

គេ​រំពឹង​ថា​លោក​ត្រាំ​នឹង​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​​លោកស្រី​តាកា​អ៊ីឈិ ដែល​គេ​ចាត់​ទុកថា​ជា​នារី​បេះ​ដូង​ដែក​របស់​ជប៉ុន​ និង​ដែល​ទើប​តែជាប់​ឆ្នោត​ជា​នាយក​រដ្ឋ​មន្ត្រីកាល​ពី​ថ្ងៃ​អង្គារ​។ លោក​ស្រី​តាកា​អ៊ី​ឈិ​ឡើង​មក​អង្គុយ​កៅ​អី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លើក​នេះ​​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​។ លោក​ស្រី​ត្រូវ​ខិត​ខំ​ពុះ​ពារ​ខ្លាំង​ណាស់​ផ្នែក​ការ​ទូត​។ គ្រាន់​តែ​ឡើង​កាន់​តំណែង​ភ្លាម​ កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​មួយ​គ្រាប់​ភ្លាម​​ដើម្បី​ទុក​ជា​ការ​ស្វាគមន៍ និង​ជា​សារ​​ផ្ដាំ​ផ្ញើ​។

លោក​ម៉ូតេគី (រដ្ឋ​មន្ត្រី​ការ​បរទេស​ជប៉ុន) ថ្លែង​ថា​យើង​ត្រៀម​ខ្លួន​ទទួល​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ត្រាំ​យ៉ាង​ហ្មត់​ចត់​។ លោក​សង្ឃឹម​ថា​គម្រោង​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ត្រាំ និង​លោក​ស្រី​តាកា​អ៊ីឈី​នៅ​អំឡុង​ទស្សន​កិច្ច​ចាប់​ពី​​​​ថ្ងៃ​ទី​២៧​ដល់​២៩ ខែ​តុលា​នោះ​ជា​ឱកាស​សម្រាប់​ថ្នាក់​ដឹក​នាំ​ទាំង​២​ពិភាក្សា​អំពី​ការ​ពង្រឹង​សម្ព័ន្ធ​ភាព​អាមេរិក​-​ជប៉ុន​ និង​ការ​​ខិត​ខំ​កសាង​ទំនុក​ចិត្ត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅក្នុង​ក្រប​ខណ្ឌ​ឯក​ជន​។

លោក​រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​ថា​ជប៉ុន​ក៏​សង្ឃឹម​ថា​នឹង​បន្ត​កិច្ច​សហ​ការ​ជា​មួយ​កូរ៉េ​ខាង​ត្បូង​ និង​ប្រទេស​ជា​ដៃ​គូ​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​រួម​ទាំង​អូស្ត្រាលី និង​ហ្វ៊ីលីពីន​ផង​ដែរ​។ ចំពោះ​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន ជប៉ុន​ក៏​បន្ត​ស្វះ​ស្វែង​រក​ការ​រក្សា​ទំនាក់​ទំនង​បែប​ស្ថាប​នា​ជា​មួយ​គ្នា​។ សព្វ​ថ្ងៃ​នេះ ប្រទេស​ជប៉ុន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​កសាង​កម្លាំង​យោធា​ជា​បណ្ដើរ​ៗ​រហូត​ដល់​ឆ្នាំ​២០២៧​ដើម្បី​​ជា​ផ្នែក​មួយ​នៃ​យុទ្ធ​សាស្ត្រ​ការ​ពារ​សន្តិ​សុខ​ជាតិ​។ នៅ​ក្នុង​ចំណោម​ផែន​ការ​ទាំង​នោះ​ក៏​មាន​ការ​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​រហូត​ដល់​២%​នៃ​ជី​ឌី​ភី​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ឆន​ណល​ ញូស៍​ អេ​ស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ