ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណឺតាន់​យ៉ា​ហ៊ូជំទាស់​ទុក​ជា​មុន​ថា​មិន​អនុញ្ញាត​ឱ្យ​​​តួក​គី​បញ្ជូន​កង​ទ័ព​ទៅ​ហ្កា​ហ្សា​ទេ​

12 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ បង្ហាញ​ការ​ប្រឆាំង​ជំទាស់​ទុក​ជា​មុន​នៅ​ពេល​លេច​ឮ​ដំណឹង​ថា​អាច​នឹង​មាន​ការ​ដាក់​ពង្រាយ​កង​ទ័ព​តួក​គី​នៅ​តំបន់​ហ្កាហ្សា​នៅ​ពេល​ចប់​សង្គ្រាម​។ គម្រោង​ដាក់ពង្រាយ​កង​កម្លាំង​ថែ​រក្សា​សន្តិ​សុខ​នៅ​ទី​នោះ​ជា​ផ្នែក​មួយ​នៃ​​ការ​ឃ្លាំ​មើល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រា​អែល​ និង​ប៉ាឡេ​ស្ទីន​។ ថ្លែង​នៅ​​​​ចំពោះ​មុខ​​អនុ​ប្រធានា​ធិបតី​អាមេរិក លោ​កជេ​ឌី​វេន ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​យេរូសា​ឡឹម លោក​ណឺតាន់​យ៉ាហ៊ូ​ថា​លោក​បាន​ពិគ្រោះ​គ្នា​អំពី​សេណារីយោ​​​ក្រោយ​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​,…

ទី​ក្រុង​យេរូសាឡឹម៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រា​អែល​ លោក​ណឺតាន់​យ៉ាហ៊ូ បង្ហាញ​ការ​ប្រឆាំង​ជំទាស់​ទុក​ជា​មុន​នៅ​ពេល​លេច​ឮ​ដំណឹង​ថា​អាច​នឹង​មាន​ការ​ដាក់​ពង្រាយ​កង​ទ័ព​តួក​គី​នៅ​តំបន់​ហ្កាហ្សា​នៅ​ពេល​ចប់​សង្គ្រាម​។ គម្រោង​ដាក់ពង្រាយ​កង​កម្លាំង​ថែ​រក្សា​សន្តិ​សុខ​នៅ​ទី​នោះ​ជា​ផ្នែក​មួយ​នៃ​​ការ​ឃ្លាំ​មើល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រា​អែល​ និង​ប៉ាឡេ​ស្ទីន​។

ថ្លែង​នៅ​​​​ចំពោះ​មុខ​​អនុ​ប្រធានា​ធិបតី​អាមេរិក លោ​កជេ​ឌី​វេន ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​យេរូសា​ឡឹម លោក​ណឺតាន់​យ៉ាហ៊ូ​ថា​លោក​បាន​ពិគ្រោះ​គ្នា​អំពី​សេណារីយោ​​​ក្រោយ​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា​, អំពី​នរណា​ដែល​មាន​សិទ្ធិ​បញ្ជូន​កង​រក្សា​សន្តិ​ភាព​ទៅ​ឈរ​ជើង​នៅ​ហ្កា​ហ្សា។ លោក​វេន​​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ បទ​ឈប់​បាញ់​ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក​ត្រាំ​ល្អ​ហួស​ពី​ការ​រំពឹង​ទុក។

លោក​​​មាន​សុទិដ្ឋិ​និយម​ជា​និច្ច​នៅ​ក្នុង​បញ្ហា​នេះ​។ លោក​មិន​ដែល​និយាយ​ថា​វា​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​។ ប៉ុន្តែ​ចំណុច​ដែល​លោក​នៅ​តែ​មាន​សុទិដ្ឋិ​និយម​នៅ​ត្រង់​ថា​​ភាគី​ទាំង​២​នៅ​តែ​បន្ត​អនុវត្ត​តាម​បទ​ឈប់​បាញ់​ ហើយ​យើង​អាច​កសាង​អនាគត​កាន់​តែ​ប្រសើរ​សម្រាប់​តំបន់​មជ្ឈិម​បូព៌ា​ទាំង​មូល​។​ ​បទ​ឈប់​បាញ់​នេះ​ថ្វីដ្បិត​ពោរ​ពេញ​ដោយ​ភាព​ផុយ​ស្រួយ មាន​ន័យ​ថា​អាច​នឹង​បរាជ័យ​ទៅ​វិញ ប៉ុន្តែ​​​វា​អាចបន្តដំណើរ​ទៅ​មុខ​​បាន​១២​ថ្ងៃ​ហើយ​។ ឥឡូវ​នេះ គេ​​កំពុង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​អនុ​វត្ត​ផែន​ការ​សន្តិ​ភាព​របស់​លោក​ត្រាំ​ដំណាក់​កាល​ទី​២​។

ជំហាន​បន្ទាប់​នោះ​តម្រូវ​ឱ្យ​ក្រុម​ហាម៉ាស់​កាត់​រំសាយ​អាវុធ​ និង​បង្កើត​ស្ថាប័ន​ដែល​ជួយ​ជ្រោម​ជ្រែង​ពី​សហ​គមន៍​អន្តរ​ជាតិ​ដើម្បី​មើល​ការ​ខុស​ត្រូវ​ទៅ​លើ​តំបន់​ហ្កា​ហ្សា​។ កង​ទ័ព​បរទេស​នឹង​ត្រូវ​បញ្ជូន​ទៅ​ហ្កា​ហ្សា​ដើម្បី​ជួយ​គាំទ្រ​ការ​បំពេញ​ការ​ងារ​របស់​នគរ​បាល​ប៉ាឡេស្ទីន​ដែល​នឹង​បង្កើត​ឡើង​ដើម្បី​ការ​ពារ​សន្តិ​សុខ​នៅ​ហ្កាហ្សា​។ បើ​ស្ដាប់​មើល​ទៅ ក្រុម​ហាម៉ាស់​ហាក់​ដូច​ជា​គ្មាន​តួ​នាទី​អ្វី​ទាំង​អស់​ទាំង​យោធា និង​រដ្ឋ​បាល​សា​ធារណៈ​។​

អ៊ីស្រា​អែល​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្លួន​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ហាម៉ាស់​វិល​​មក​​គ្រប់​គ្រង​តំបន់​ហ្កា​ហ្សា​ជា​ដាច់​ខាត​។ លោក​ណឺតាន់​យ៉ាហ៊ូ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែល​ថា​បើ​សិន​តួកគី​បញ្ជូន​កង​ទ័ព​ទៅ​ឈរ​ជើង​នៅ​ហ្កា​ហ្សា​ តើ​លោក​យល់​ព្រម​​ដែរ​ឬ​ទេ​? លោក​ណឺតាន់​យ៉ាហ៊ូ​ឆ្លើយ​តប​ថា​លោក​មិន​យល់​ស្រប​ទាល់​តែ​សោះ​នឹង​គំនិត​នេះ​។ តើ​ពួក​គេ​មិន​ចេះ​ស្មាន​ទេ​ថា​ខ្លួន​គេ​ជា​អ្វី?

លោក​វេន​និយាយ​បែប​ចាក់​ខ្សែ​ថា​តួក​គី​អាច​ដើរ​តួ​នាទី​​បែប​ស្ថាបនា​។ ប៉ុន្តែ​អាមេរិក​មិន​ហ៊ាន​អារ​កាត់​នៅ​ក្នុង​បញ្ហា​នេះ​ទេ​បើ​សិន​អ៊ីស្រា​អែល​ជំទាស់​។ ចាប់​តាំង​ពី​សង្គ្រាម​នៅ​ហ្កាហ្សា​កើត​ឡើង​ ទំនាក់ទំនង​រវាង​តួកគី និង​អ៊ីស្រា​អែលក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​ព្រោះ​តួក​គី​ប្រឆាំង​នឹង​អ៊ីស្រា​អែល​​។​​​ តួក​គី​បាន​ប្រកាស​រួច​ហើយ​ថា​បើ​សិន​តំបន់​ហ្កា​ហ្សា​តម្រូវ​ឱ្យ​មាន​កង​ទ័ព​បរទេស​ ខ្លួន​នឹង​បញ្ជូន​កង​ទ័ព​ទៅ​ឃ្លាំ​មើល​បទ​ឈប់​បាញ់​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ