ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​វៀតណាម​២​នាក់ ដកហូតថ្នាំ​ញៀន​ជាង​៣​គីឡូក្រាម នៅ​ក្រុង​បា​វិត

16 ម៉ោង មុន

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០២​នាក់ និង​វ​ត្តុ​តាង​គ្រឿងញៀន​ជាង​៣​គីឡូក្រាម ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បា​វិត ធ្វើការ​ឃាត់ខ្លួន និង​ប​ញ្ជួ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន​០២​នាក់ និង​វ​ត្តុ​តាង​គ្រឿងញៀន​ជាង​៣​គីឡូក្រាម ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង​បា​វិត ធ្វើការ​ឃាត់ខ្លួន និង​ប​ញ្ជួ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

យោង​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក​ដឹក​ជញ្ជូន និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ជួល​ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ចាប់​ឃាត់ខ្លួន​ឧក្រិដ្ឋជន​ជនជាតិ​វៀតណាម​០២​នាក់ ដកហូត​វត្ថុ​តាង​ក​គ្រឿងញៀន​បាន​ជាង​០៣​គីឡូក្រាម ។

ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ចុះ​បង្ក្រាប​ទីតាំង​ជនសង្ស័យ​សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ជនជាតិ​វៀតណាម​៖
១.​ឈ្មោះ ដូ វាំង​វ៉ិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត
២.​ឈ្មោះ ឡេ អា​ញ់​ភូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត​។

សមត្ថកិច្ច បាន​ដកហូត​វត្ថ​តាង រួម​មាន ៖
-​ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ទម្ងន់ ២,២០៥.៥០​ក្រាម
-​ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់ ៩៤១.០៣​ក្រាម
-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់ ២.៨០​ក្រាម​។
សរុប​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ ៣,១៤៩.៣៣​ក្រាម (៣​គីឡូ និង​១៤៩.៣៣​ក្រាម​)​។
-​រថយន្ត ០១​គ្រឿង
-​ម៉ូតូ​០១​គ្រឿង
-​ទូរ​សព្ទ​ដៃ ០៣​គ្រឿង
-​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ម​០៣​គ្រឿង
-​គ្រាប់បែកដៃ ០១​គ្រាប់
-​គ្រាប់​កាំភ្លើងខ្លី ១៦​គ្រាប់
-​ព្រមទាំង​ឧបករណ៍ សម្ភារ​មួយ​ចំនួន​ទៀត ។

ប​ច្ចប្ប​ន្ន ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។ លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ