រាជធានីភ្នំពេញ ៖ អាណាព្យាបាលយុវសិស្ស ពីរនាក់បានមានប្រតិកម្មយ៉ាងខ្លាំងនិងកើតទុក្ខមិនសុខចិត្ត ចំពោះនគរបាលព្រហ្មទណ្ឌខណ្ឌព្រែកព្នៅដែលបានស្ទាក់ ចាប់ម៉ូតូស៊ីម៉ាំងកែច្នៃឮសំឡេងខ្លាំងនិងចាប់កូននិងក្មួយរបស់គាត់យកទៅឃុំមួយយប់អត់បាយអត់ទឹកនិងធ្វើតេសទឹកនោមរកសាររធាតុញៀន។ទន្ទឹមនិងប្រតិកម្មនោះអាណាព្យាបាលរូបនោះក៏បានស្នើរទៅនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរគបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជា ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស្រាវជ្រាវដើម្បីផ្តល់ភាពយុត្តិធ៌មដល់កូននិងក្មួយ ទាំង២រូប ដែលជាមនុស្សស្លូតត្រង។
យុវសិស្ស ដែលត្រូវសមត្ថកិច្ចចាប់ឃុំ រូបនោះ១. ឈ្មោះ ឡាច ហុងលី អាយុ១៤ឆ្នាំ ជាសិស្ស និងឈ្មោះ ជឿន ចន្ថា អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជម្ពូវ័ន្ដនិងជា(ក្រុម ប្រណាំងម៉ូតូត្រៃឆ្នាំ២០១៧) ។
លោកនន់ វុទ្ធីអាយុ៤៥ ឆ្នាំជាអាណាព្យាបាល មានលំនៅភូមិជម្ពូវ័នសង្កាត់ចោមចៅ ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបានឲ្យដឹងថា នៅវេលាម៉ោង ៨យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កូនប្រុសរបស់គាត់ឈ្មោះ ជឿន ចន្ថានិងក្មួយ ឈ្មោះ ឡាច ហុងលី អាយុ១៤ឆ្នាំ ជាសិស្ស បានជិះម៉ូតូមួយគ្រឿងម៉ាក់ស្កុបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ១.GM២៨៦៦ចេញពីផ្ទះនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គោលបំណងទៅយកសំបុត្រកំណេីតនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។នៅវេលាម៉ោងប្រមាណ ៩ យប់ក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏បានជួបក្រុមល្បាត ខណ្ឌព្រែកព្នៅហើយក៏បានទាក់ចាប់ម៉ូតូស៊ីម៉ាំងបង្កសំឡេងខ្លាំងៗរួចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដើម្បីសាកសួរ។
តាមអាណាព្យាបាលរូបនោះបានមានប្រតិកម្មថា ការឃាត់ខ្លួនរបស់ សមត្ថកិច្ច រឿងម៉ូតូស៊ីម៉ាំងប្រេនមិនបានអនុវត្តឱ្យបានត្រឹមត្រូវដោយដកហូតតែម៉ូតូឬក៏ផ្ដល់ដំណឹងដល់ក្រុមគ្រួសារឡើយគឺចាប់ទាំងក្មេងចោទថា ជាក្មេងទំនើងយកទៅឃុំទុកដកទូរស័ព្ទ,ហើយគំរាមប្រើប្រើហឹង្សា និងធ្វើតេសរកសារធាតុញៀន,ចាប់បង្ខំឱ្យថតរូបកាន់តេស្តទឹកនោមទាំងកូនមិនដែលបានប្រើប្រាស់គ្រឿងញៀនរួចធ្វើឯកសាផ្តិចផ្តិតមេដៃ។
អាណាព្យាបាលរូបនោះបានឲ្យដឹងទៀតថា នៅយប់នោះគាត់បាត់ដំណឹងកូនហើយសួរនាំទើបដឹងថា សមត្ថកិច្ចឃាត់ខ្លួនហើយពេលទៅដល់យកបាយឱ្យកូន ក៍សមត្ថកិច្ចមិនអោយជួបដោយប្រាប់ថាចាំស្អែក។នៅយប់នោះក្រុមគ្រួសារបានទន្ទឹងចាំនៅមុខអធិការដ្ឋានទាំងអត់បាយអត់ទឹក។លុះថ្ងៃថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹកយកបាយអោយកូនក៍មិនអោយជួបទៀតទើបគាត់បានទាក់ទងទៅលោកវីរៈសេនីយ៍ឯកសុខ ហេងអធិការនគរបាលខណ្ឌព្រែកព្នៅទើបឲ្យជួប ហើយធ្វើឯកសារអប់រំនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ទើបសមត្ថកិច្ចព្រមអនុញាតិឱ្យសាមីខ្លួនទាំង២នាក់មកផ្ទះវិញ ហើយម៉ូតរក្សាទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ។
លោកនន់ វុទ្ធី ដែលជាអាណាព្យាបាលសិស្សទាំងពីរនាក់នោះបានមានប្រតិ កម្មទៀតថា កូនរបស់គាត់ជិះម៉ូតូមានស៊ីម៉ាំងសម្លេងខ្លាំង គាត់ទទួលកំហុសត្រូវធ្វើការផាកវិន័យឬហៅអាណាព្យព្យាបាលធ្វើកិច្ចសន្យាអប់រំមិនត្រូវចាប់កូនរបស់គាត់យកទៅឃុំហើយបង្ខំធ្វើតេសទឹកនោមរកសារធាតុញៀននោះទេ។
អាណាព្យាបាលរូបនោះក៏បានបញ្ជាក់ឲ្យដឹងថា នៅក្នុងការឃាត់ម៉ូតូចាប់ក្មេងឃុំនេះក្រោមការបញ្ចារផ្ទាល់ពីអធិការរង ទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌ។
អាណាព្យាបាលនិង យុវសិស្សទាំងពីរនាក់ក៏បានកើតទុកមិនសុខចិត្ត ទទូចស្នើសុំដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរគបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទអគ្គស្នងការរងនគរបាលជាតិនិងជា ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយស្រាវជ្រាវដើម្បីផ្តល់ភាពយុត្តិធ៌មផង។
លោកវរៈសេនីយ៍ឯកសុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅបានឲ្យដឹងថានៅយប់នោះ សមត្ថកិច្ចបានឃាត់ម៉ូតូបំពាក់ស៊ីម៉ាំងប្រេនបង្ក សំឡេងរំខានដល់ប្រជាពលរដ្ឋនិងបាននាំខ្លួនយុវជន២នាក់ទៅសាសួរ រួចធ្វើតេសរកសារធាតុញៀនតែរកពុំឃើញនោះទេ។លុះព្រឹកឡើងក៏បានហៅអាណាព្យាបាលធ្វើការអប់រំនិងឲ្យត្រឡប់ទៅផ្ទះវិញ។
លោកអធិការក៏បានបញ្ជាក់ទៀតថានៅក្នុងការសាកសួរត្រូវរៀបចំឯកសារនីតិវិធីណាមួយយប់ទើបពន្យាពេលរហូត់ដល់ភ្លឺ៕



ចែករំលែកព័តមាននេះ