រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៣:០០នាទីរសៀល នៅចំណុចផ្លូវបេតុង ភូមិព្រៃតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក បានទប់ស្កាត់យុវជន០៦នាក់ និងម៉ូតូ០៣គ្រឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសារធារណៈ។
១. ឈ្មោះ ជុំ រតនា ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរ ព្រូឡាន ស្នាក់នៅ ភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាអ្នកបើកបរ)។
២. ឈ្មោះ ណាល វណ្ណារាជស្សី ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (ជាអ្នកជិះក្រោយ)។
៣. ឈ្មោះ ខុំ វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកបើកបរ )។
៤. ឈ្មោះ ប៊ូ កក្តដា ភេទ ប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកជិះពីក្រោយ )។
៥. ឈ្មោះ ខន ម៉ាស្សា ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកបើកបរ ) ។
៦. ឈ្មោះ ឈិន រតនៈ ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិតាជេដ្ឋ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ( ជាអ្នកជិះពីក្រោយ )។
បច្ចុប្បន្ន យុវជនខាងលើ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះ រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម៉ូតូ សមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក រយៈពេល ០៣ខែ ៕
ចែករំលែកព័តមាននេះ