ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រ៉ឺ​ម៉ក​ចូល​​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេង​ ស្រាប់​តែ​​ឆេះ​ផ្អើល​ម្តុំក្រោមស្ពានអាកាសផ្សារ​ដីហុយ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណីឆេះ​រ៉ឺ​ម៉កម៉ូតូ​១​គ្រឿង ​ខណៈ​ពេលម្ចាស់​​បើក​ចូល​ទៅ​ចាក់​សាំង​ត្រូវ​បាន​បុគ្គលិក​ស្ថានីយ៍​ប្រេង​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា មិន​មាន​មនុស្ស​រង​របួស ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា…

រាជធានីភ្នំពេញ ៖ មានករណីឆេះ​រ៉ឺ​ម៉កម៉ូតូ​១​គ្រឿង ​ខណៈ​ពេលម្ចាស់​​បើក​ចូល​ទៅ​ចាក់​សាំង​ត្រូវ​បាន​បុគ្គលិក​ស្ថានីយ៍​ប្រេង​នាំ​គ្នា​ជួយ​បាញ់​ពន្លត់​ទាន់​ពេលវេលា មិន​មាន​មនុស្ស​រង​របួស ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៥ នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​១​កន្លែង ស្ថិត​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ក្នុង​មូលដ្ឋាន​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់ បើក​រ៉ឺ​ម៉ក​ចូល​ទៅ​ចាក់​សាំង នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​ស៊ូ​គី​មិច ដោយពេល​កំពុង​ចាក់​សាំង ស្រាប់តែ​រ៉ឺ​ម៉ក​គាត់មានការ​ឆាបឆេះ​តែ​ម្តង ដោយ​មិនដឹង​មូលហេតុ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ម្ចាស់​រ៉ឺ​ម៉ក ក៏​បាន​រុញ​រ៉ឺ​ម៉ក​របស់​ខ្លួន​ទាំង​ឆេះ អោយ​ឆ្ងាយ​ពី​ស្ថានីយ៍​ប្រេង បន្ទាប់​មក​បុគ្គលិក​ស្ថានីយ៍ ក៏​បាន​នាំ​គ្នា យក​បំពង់​ឧស្ម័ន​ពន្លត់​អគ្គិភ័យ ធ្វើការ​បាញ់​ពន្លត់​ទាន់​ពេលវេលា ផង​ដែរ​។

គួរ​បញ្ជាក់​ថា ហេតុការណ៍​ឆេះ​នេះ មិន​បាន​បង្ក​របួស​ស្នាម ដល់​នរណា​ម្នាក់​នោះ​ទេ ។ ក្រោយ​កើតហេតុ ម្ចាស់​រ៉ឺ​ម៉ក​ក៏​បាន​យក​យានជំនិះ​របស់​ខ្លួន ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ