ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GBC កម្ពុជា​-​ថៃ ​បើក​កិច្ចប្រជុំ​ពិសេស​លើក​ទី​២​នៅ​ម៉ា​ឡេ​ស៊ី រំពឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៣​ ខែតុលា ​ឆ្នាំ​២០២៥​ ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​បើក​កិច្ចប្រជុំ​លើក​ទី​២​ដោយ​ម៉ា​ឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​កម្ពុជា​រំពឹង​ថា ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត​…

រាជធានី​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៣​ ខែតុលា ​ឆ្នាំ​២០២៥​ ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​បើក​កិច្ចប្រជុំ​លើក​ទី​២​ដោយ​ម៉ា​ឡេ​ស៊ី​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​កម្ពុជា​រំពឹង​ថា ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត​ ។

កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា​ឆ្នាំ​២០២៥​ នេះ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ក្រោម​ការ​សង្កេតការណ៍​ពី​តំណាង​ប្រទេស​ម៉ា​ឡេ​ស៊ី តំណាង​សហរដ្ឋអាមេរិក និង​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ប្រចាំ​នៅ​កម្ពុជា និង​ថៃ​ ។

គណៈប្រតិភូ​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)​ ។  គណៈប្រតិភូ​ថៃ ដឹកនាំ​ដោយ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ណាត់​ថា​ក់​ផុ​ន ណា​ក​ផា​នី​ត រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC)​ ។

គួរ​រំលឹក​ផង​ដែរ​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​២​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) នេះ គឺ​ធ្វើ​បន្ត​ពី​កិច្ចប្រជុំ​ពិសេស​លើក​ទី​១​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ខេត្តកោះកុង ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​អនុវត្ត​គោលការណ៍​ឯកភាព​គ្នា​ដែល​សម្រេច​​នៅ​ក្នុងកិច្ចប្រជុំ​វិសាមញ្ញ​របស់ GBC កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។

កម្ពុជា​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ កម្ពុជា​-​ថៃ (GBC) នា​ពេល​នេះ ​នឹង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​បន្ថែម​ទៀត ដើម្បី​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ពីរ​អាច​បន្ត​ជំរុញ​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ពេញលេញ ​សំដៅ​នាំ​មក​នូវ​សន្តិភាព ស្ថិរភាព និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​វិញ​បាន​ឆាប់រហ័ស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ