ខេត្តកំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានណែនាំឱ្យម្ចាស់កាណូត ត្រូវមានឧបករណ៍សង្គ្រោះដូចជា ៖ ពោងសង្គ្រោះ ,ម៉ាស៊ីនបូមទឹក,បំពង់ពន្លត់អគ្គិភ័យដាក់តាមកាណូត,ថ្នោលសម្រាប់ដោល និងអ្នករួមដំណើរ ។

តាមការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកបានចុះអនុវត្តការងារយ៉ាងសកម្ម ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ។

ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រកាសនាព្រឹកថ្ងៃទី២៣ ខែតុលានេះថា ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយមានកការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក បានចុះល្បាតត្រួតពិនិត្យ ធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ជលយានយន្តដែលធ្វើចរាចរណ៍លើផ្លូវទឹក ភូមិកណ្ដាល ភូមិចុងកោះ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

នៅក្នុងការចុះប្រតិបត្តិការណ៍ខាងលើនេះដែរក៏បានផ្សព្វផ្សាយអប់រំណែនាំ ៖
១.មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ។
២.ហាមក្មេងមិនទាន់គ្រប់អាយុក្រោម១៥ ឆ្នាំបើកបរជលយានយន្ត។
៣.មិនត្រូវបើកបរជលយានយន្តមានល្បឿនលឿនក្នុងទីប្រជុំជន ។
៤.គ្រប់ជលយានយន្តធ្វើចរាចរណ៍តាមផ្លូវទឹក ត្រូវបើកបរប្រកាន់ស្ដាំជានិច្ច ។
៥.គ្រប់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ ត្រូវបំពាក់ភ្លើងហ្វាបំភ្លឺនៅពេលយប់ ។
៦.មិនត្រូវដាក់សម្ភារ: ឬទំនិញផ្សេងៗ និងមនុស្សលើសចំណុះ។
៧.មុនចេញដំណើរម្ចាស់កាណូត ត្រូវមានឧបករណ៍សង្គ្រោះដូចជា ៖ ពោងសង្គ្រោះ ,ម៉ាស៊ីនបូមទឹក,បំពង់ពន្លត់អគ្គិភ័យដាក់តាមកាណូត,ថ្នោលសម្រាប់ដោល និងអ្នករួមដំណើរត្រូវតែពាក់អាវពោងសុវត្ថិភាពទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ