អាជ្ញាធរសន្តិសុខសមុទ្រអូស្ត្រាលី AMSA ថ្លែង កាលពីថ្ងៃទី៣០ មីនា ថា បណ្តានាវាទទួលបន្ទុកតាមរុករកយន្តហោះម៉ាឡេសីុបាត់ដានចាប់តាំងពីថ្ងៃទី៨ មីនា មក អាចស្រង់បានរបស់របរទាំងឡាយនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ក៏ប៉ុន្តែសុទ្ធតែជាសម្ភារនេសាទ ។យោងតាម AMSA ថា របស់របរទាំងឡាយស្រង់បាន កាលពីថ្ងៃទី២៩ មីនា ដោយនាវាអូស្ត្រាលី HMA និងនាវាចិន HAIXUN 01 ។ AMSA គូសបញ្ជាក់ថា របស់របរទាំងនេះត្រូវបានពិនិត្យលើនាវា ហើយសុទ្ធតែជាសម្ភារនេសាទ និងបំណែកផ្សេងៗទៀតក៏ពុំមែនជាបំណែកយន្តហោះដែរ ។
នាវាចិន៧គ្រឿង និងនាវាអូស្ត្រាលី២គ្រឿងបច្ចុប្បន្នចូលរួមក្នុងប្រតិបត្តិការរុករកក្នុងតំបន់នោះ ។ឮចំណែកក្រុមហ៊ុនអាកាសចរណ៍មា៉ឡេសីុ MALAYSIA AIRLINES ប្រកាសកាលពីថ្ងៃទី៣០ មីនា ថា ខ្លួននឹងរៀបចំបញ្ជូនសាច់ញាតិបណ្តាអ្នកដំណើរ ជិះក្នុងយន្តហោះជើងហោះហើរ MH 370 ទៅកាន់ទីក្រុង PERTH របស់អូស្ត្រាលី នៅពេលណាបំណែកយន្តហោះទាំងឡាយត្រូវបានរកឃើញប្រាកដ ។
ក្នុងសេចក្តីប្រកាសមួយក្រុមហ៊ុននោះបញ្ជាក់ថា ការសម្រេចចិត្តនឹងត្រូវធ្វើពេលបណ្តាផ្នែកទាក់ទិនរបស់រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកសាច់ញាតិបណ្តាមនុស្សដែលបាត់ខ្លួន ទៅកាន់កន្លែងដែលបំណែកយន្តហោះពេលរកឃើញយកទៅដាក់នៅទីនោះ ៕
ចែករំលែកព័តមាននេះ