ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​ឆ្នាំ​២០២០​នឹង​ដឹង​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃនេះ​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​អាណត្តិ​ទី​១ បាន​សម្រេច​បញ្ចប់​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​សម្រាប់​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ​ហើយ ។ នេះ​បើ​តាម​លោក អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​អាណត្តិ​ទី​១ បាន​សម្រេច​បញ្ចប់​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​សម្រាប់​ឆ្នាំ​២០២០ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ​ហើយ ។ នេះ​បើ​តាម​លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​អាណត្តិ​ទី​១ ។

លោក​អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​សម្រាប់​ឆ្នាំ​២០២០​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា នា​នៅ​ទីស្តីការក្រសួង​បាន​លើក​ឡើង​ថា ភាគី​ពាក់ព័ន្ធ​បាន​បើក​កិច្ចប្រជុំ​ការងារ​របស់​ខ្លួន​ជា​ច្រើន​លើក​ឡើង​មក​ហើយ ។ កិច្ចប្រជុំ​បាន​ទទួល​ទ្ធ​ផល​ល្អ​ប្រសើរ​ដោយសារ​ភាគី​ទាំងអស់​មាន​ភាព​ចាស់ទុំ​ក្នុង​កា រ​ពិភាក្សា​គា្ន ។ លោក​រដ្ឋមន្ត្រី​បាន​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​ជម្រាប​ថា កិច្ចប្រជុំ​ថ្ងៃនេះ គឺជា​កិច្ចប្រជុំ​ចុង​ក្រោយ ដើម្បី​បញ្ចប់​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​ឆ្នាំ​២០២០ ។ ប្រសិនបើ​យើង​ពិភាក្សា​ឯកភាព​គ្នា​ទទួល​បាន​តួលេខ​មួយ អាហ្នឹង​យើង​មិន​ចាំបាច់​បោះ​ឆ្នោត​នោះ​ទេ ។ ប៉ុន្តែ​ប្រសិនបើ​ពិភាក្សា​មិន​ឯកភាព​គ្នា​លើ​តួលេខ​ណាមួយ​នោះ​ទេ យើង​នឹង​ធ្វើ​នីតិវិធី​បោះ​ឆ្នោត​» ។

លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និ​យោ​ជិ​ក​ឆ្នាំ​២០២០ ភាគី​និយោជក​មាន​ចំនួន​១៧​រូប ភាគី​សហជីព​១៧​រូប និង​រាជរដ្ឋាភិបាល​១៧​រូប ។ កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ភាគី​ទាំង​បី​មាន​ភាគី​សហជីព ភាគី​រាជរដ្ឋាភិបាល និង​ភាគី​និយោជក​បាន​ដាក់​តួលេខ​មូល​រួម​ហើយ ដោយ​ភាគី​និយោជក​បាន​ដាក់​តួលេខ​១៨៦​ដុល្លារ ភាគី​សហជីព​១៩៥​ដុល្លារ និង​ភាគី​រាជរដ្ឋាភិបាល​១៨៧​ដុល្លារ ។ ខាង​ភាគី​សហជីព​បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​គ្នា​ក៏​បាន​ឯកភាព​គ្នា​ក៏​សំណើ​ចំនួន មួយ​ចំនុច​ទៀត​ដូច​ជា ៖ ស្នើ​សុំ​ផ្តល់​អាហារ​ថ្ងៃត្រង់ ឬ​ប្រាក់​ថ្លៃ​អាហារ ១​ដុល្លារ ។ ផ្តល់​ការ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ប្រកបដោយ​សុវត្ថិភាព និង​ជា​បន្ទុក​របស់​និយោជក ។

ពង្រីក​វិសាលភាព ប្រាក់​ឈ្នួល​អប្បបរមា​វិស័យ​មួយ​ចំនួន​ដូច​ជា វិស័យ​ទេសចរណ៍ សេវាកម្ម និង​សំណង់ ។ ស្នើ​សុំ​រក្សា​ថ្ងៃ​ឈប់​សម្រាក​មួយ​ចំនួន​មក​វិញ ។ អន្តរាគមន៍​ឲ្យ​តំណាង​សហជីព​ដែល​ក្រុមហ៊ុន​បញ្ឈប់​បាន​ចូល​ធ្វើការ​វិញ ។ ពិនិត្យ​ការ​ចុះបញ្ជី​កា​សហជីព​ឡើង​វិញ (​មានការ​រាំង​ខ្ទប់​ការ​ចុះបញ្ជី​) និង​ចំនុច​មួយ​ចំនួន​ទៀត ។

គួរ​ឮ​កថា ក្រសួង​ការងារ​បាន​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៧៧​ដុល្លារ ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន យក​ថវិកាជាតិ​បន្ថែម​ទៀត​៥​ដុល្លារ​ទៀត ។ ដូច្នេះ​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ និង​ត្រូវ​បើក​ជា​២​ដង​ក្នុង​មួយ​ខែ ។ ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ