ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​កាត់​ផ្តាច់​ឫសគល់ ! អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ បំផ្លាញ​ចោល​គ្រឿងញៀ.ន​ជាង​១,២គីឡូក្រាម​ជា​សាធារណៈ

59 វិនាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ដុត​បំផ្លាញ​សារធាតុ​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ទម្ងន់​១,១៨៥.៦​ក្រាម និង​ប្រភេទ WY ទម្ងន់​៦០​ក្រាម…

ខេត្ត​ត្បូងឃ្មុំ ៖ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ដុត​បំផ្លាញ​សារធាតុ​ញៀ​.​ន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ទម្ងន់​១,១៨៥.៦​ក្រាម និង​ប្រភេទ WY ទម្ងន់​៦០​ក្រាម ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ២៦ មិថុនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​រួម​គ្នា​បង្ការ ទប់ស្កាត់ និង​កាត់​ផ្តាច់​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​» ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា​នេះ ។

ពិធី​នេះ​ផង​ដែរ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២២ ខែតុលា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ​ង ប៊ុ​ន​ណា អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន ឯកឧត្តម ឡុ​ង ធា​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ។

បើ​តាម​របាយការណ៍​សង្ខេប​លោក ណុ​ប ឡង​ឌី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិកា​ដ្ឋា​ន នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​ថា លទ្ធផល​ការងារ ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០២៥ សម្រេច​បាន​រួម​មាន ៖ ធ្វើការ​អប់រំ​២,០០៨​លើក​, បាន​ធ្វើតេស្ត​សារធាតុ​ញៀ​.​ន​លើ​មន្ត្រី​២,៩០០​នាក់​, រក​ឃើញ​អ្នកបើកបរ​មាន​សារធាតុ​ញៀ​.​ន ៩​នាក់​, គ្រប់គ្រង​អ្នក​ប្រើប្រាស់​៥៩០​នាក់ និង​ចុះ​កិច្ចសន្យា​ជាមួយ​ទីតាំង​ងាយ​រង​គ្រោះ ១៩៣​កន្លែង ព្រមទាំង​កាស៊ីណូ​១២ កន្លែង ។

លោក​បន្ថែម​ថា ក្នុង​នោះ​សហការ​ចុះ​បង្ក្រាប​បាន​២៦៤​ករណី ចាប់ខ្លួន​៧១០​នាក់ រឹបអូស​ថ្នាំ​ញៀន​ប្រមាណ​១.២ គីឡូក្រាម និង​វត្ថុ​តាង​ផ្សេង​ៗ​ទៀត​, បញ្ជូន​អ្នក​ញៀ​.​ន​១៤ នាក់ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​១៣៧​នាក់ ទៅ​មណ្ឌល​ស្តារ​នីតិសម្បទា ដោយ​៤៤ នាក់ ត្រូវ​បាន​សមាហរណកម្ម​ចូល​សហគមន៍​វិញ ។ ទន្ទឹម​នេះ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ក៏​បន្ត​សហការ​យ៉ាង​សកម្ម​ជាមួយ​វៀតណាម ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿង​ញៀ​.​ន​ឆ្លង​ដែន​ផង​ដែរ ។

ជាមួយ​គ្នា​នេះ លោក ឡាយ ប៊ុ​ន​ណា បាន​អាន​សារលិខិត​របស់​សម្តេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​អបអរសាទរ ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ «​រួម​គ្នា បង្ការ ទប់ស្កាត់ និង​កាត់​ផ្តាច់​ឫសគល់​នៃ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​»​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​គូសបញ្ជាក់​ថា គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿង​ញៀ​.​ន​ខេត្ត​ត្បូងឃ្មុំ បាន​យកចិត្តទុកដាក់​ពង្រឹង​យន្តការ ដែល​មាន​ស្រាប់ ហើយ​ប្រែក្លាយ​ខ្លឹមសារ នៃ​ការ​ប្រារព្ធ​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន នា​ពេល​នេះ ឱ្យ​ក្លាយទៅជា​កម្លាំង​សរុប​មធ្យោបាយ​សរុប វិធានការ​សរុប រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន សំដៅ​ធានា​បាន ការ​កសាង​នូវ​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​យ៉ាង​ពិតប្រាកដ​។

ជា​ចុង​ក្រោយ លោក ប៉ែន កុស​ល្យ ក៏​បាន​ប្រគល់​បណ្ណ​សរសើរ លើកទឹកចិត្ត​ដល់​ការ​ចូលរួម​របស់​ស្ថាប័ន​មន្ទីរ​អង្គភាព ក៏​ដូច​ជា កងកម្លាំង ដែល​ខិតខំ​បំពេញការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន នៅ​ទូ​ទាំង​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ