ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​អ៊ុយ​​ក្រែន​ រុស្សុី​ហាក់​ដូច​ជា​ចង់​រក​ច្រក​ចេញ​តាម​រយៈ​ការ​ចរចា​ជា​មួយ​ពួក​លោក​ខាង​លិច​

11 ឆ្នាំ មុន

ប្រទេស​រុស្សុី​ កាល​ពី​ថ្ងៃ​ទី​២៩​ មីនា បាន​បញ្ចេញ​ពី​លទ្ធ​​ភាព​រក​ច្រក​ចេញ​មួយ​នៃ​វិបត្តិ​អ៊ុយ​ក្រែន​តាម​រយៈ​ ការ​ចរ​ចា​ជាមួយ​ពួក​លោក​ខាង​លិច​ដោយ​លើក​ឡើង​ពី​ការ​បង្កើត​រដ្ឋ​សហ​ព័ន្ធ​មួយ​ សម្រាប់​អ៊ុយ​ក្រែន​ និង​ការ​​បដិសេធ​រាល់​អន្តរា​គមន៍​ថ្មី​របស់​រុស្សុី​ បន្ទាប់​ពី​ដណ្តើម​កាន់​កាប់​តំបន់​គ្រី​មេ​ ។

កាល​ពី​យប់​ថ្ងៃ​ទី​២៩​ មីនា ប្រធានា​ធិប​តី​រុស្សុី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទីន​ បាន​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ជាមួយ​សម​ភាគី​អាមេ​រិក​ លោក​ បារ៉ាក់​ អូ​បា​ម៉ា ។ លោក​ ពូ​

ប្រទេស​រុស្សុី​ កាល​ពី​ថ្ងៃ​ទី​២៩​ មីនា បាន​បញ្ចេញ​ពី​លទ្ធ​​ភាព​រក​ច្រក​ចេញ​មួយ​នៃ​វិបត្តិ​អ៊ុយ​ក្រែន​តាម​រយៈ​ ការ​ចរ​ចា​ជាមួយ​ពួក​លោក​ខាង​លិច​ដោយ​លើក​ឡើង​ពី​ការ​បង្កើត​រដ្ឋ​សហ​ព័ន្ធ​មួយ​ សម្រាប់​អ៊ុយ​ក្រែន​ និង​ការ​​បដិសេធ​រាល់​អន្តរា​គមន៍​ថ្មី​របស់​រុស្សុី​ បន្ទាប់​ពី​ដណ្តើម​កាន់​កាប់​តំបន់​គ្រី​មេ​ ។

កាល​ពី​យប់​ថ្ងៃ​ទី​២៩​ មីនា ប្រធានា​ធិប​តី​រុស្សុី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទីន​ បាន​ទាក់​ទង​តាម​ទូរ​ស័ព្ទ​ជាមួយ​សម​ភាគី​អាមេ​រិក​ លោក​ បារ៉ាក់​ អូ​បា​ម៉ា ។ លោក​ ពូ​ទីន​ អំពាវ​នាវ​ដល់​លោក​អូបា​ម៉ា ឱ្យ​សិក្សា​ពី​វិធាន​ការ​នានា​ដែល​សហ​គមន៍​អន្តរ​ជាតិ​អាច​ប្រកាន់​យក​ដើម្បី​រួម​សហ​ការ​សំដៅ​ធ្វើ​ឱ្យ​មាន​សេ្ថរ​ភាព​នៅ​អ៊ុយ​​ក្រែន​ ។

មហា​អំណាច​ទាំង​២​មាន​បំណង​បញ្ចេញ​ប្រតិ​កម្ម​ដោយ​ឆាប់​រហ័ស​ ។ រដ្ឋ​មន្ត្រី​ការ​បរ​ទេស​សហ​រដ្ឋ​អាមេ​រិក​ លោក​ ចន​ គ័រ​រី​ ដែល​ត្រឡប់​ពី​បំពេញ​ទស្សន​កិច្ច​នៅ​មជ្ឈិម​បូ​ព៌ា​នោះ​ មិន​ទៅ​កាន់​ក្រុង​វ៉ាសីុន​តោន​ទេ តែ​លោក​ទៅ​កាន់​ក្រុង​បារីស​ដើម្បី​ជួប​សន្ទនា​នៅ​ទី​នោះ​ជាមួយ​សម​ភាគី​​រុស្សុី​ លោក​ ស័រ​ ហ្គេយ​ឡាវ​រ៉ូវ​ ។ ការ​ជួប​គ្នា​នោះ​ត្រូ​វ​ធ្វើ​​នា​យប់​ថ្ងៃ​ទី​៣០​ មីនា ។

ប្រទេស​អ៊ុយ​ក្រែន​ ក្រោយ​បាត់​បង់​គ្រី​មេ​ខ្លាច​រុស្សុី​ពុំ​ស្ថិត​នៅ​ត្រឹម​ទី​នោះ​ ហើយ​ធ្វើ​អន្តរា​គមន៍​​ចូល​ប៉ែក​ខាង​កើត​អ៊ុយ​ក្រែន​ ដែល​មាន​ប្រជា​ជន​ភាគ​ច្រើន​និយាយ​ភាសា​​រុស្សុី​ទៀត​ ព្រោះ​រយៈ​ពេល​ប៉ុន្មាន​​សប្តាហ៍​ចុង​ក្រោយ​នេះ​មាន​បាតុ​កម្ម​ទាម​ទារ​ការ​បំបែក​ខ្លួន​ជា​ច្រើន​នៅ​ទី​នោះ​ ។

កាល​ពី​ថ្ងៃ​ទី​២៩ មីនា លោក​ ឡាវ​រ៉ូវ​ បាន​បដិ​សេធ​​យ៉ាង​មឹុង​ម៉ាត់​រាល់​គម្រោង​ការ​បែប​នោះ​ ។​ លោក​​មាន​ប្រសាសន៍​ថា យើង​គ្មាន​ចេត​នា​ណា​មួយ​ឬ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​លើក​ទ័ព​ឆ្លង​កាត់​ព្រំ​ដែន​អ៊ុយ​ក្រែន​ឡើយ​ ។ ផ្ទុយ​ទៅ​វិញ​លោក​ស្នើ​ឱ្យ​មាន​ការ​ងារ​រួម​មួយ​ ដើម្បី​អាច​រក​ច្រក​ចេញ​ពី​វិបត្តិ​ ។

ពេល​សួរ​ពី​ការ​រក​ច្រក​ចេញ​នោះ​ លោក​ឡាវ​រ៉ូវ​​ បាន​លើក​ឡើង​ពី​ការ​បង្កើត​​រដ្ឋ​សហ​ព័ន្ធ​អ៊ុយ​ក្រែន​មួយ​ដូច​ការ​ទាម​ទារ​របស់​បណ្តា​តំបន់​ភាគ​ខាង​ត្បូង​ និង​ផាគ​ខាង​កើត​ប្រទេស​ ៕