ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិវាទ​ដីធ្លី​ប្រជា​ពល​រដ្ឋ​ឡពាង នឹង​​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​ បើ​គ្មាន​មនុស្ស​ទី​​៣

11 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បើទោះ​បីក្រុម​គណៈកម្មាធិ​ការ​ចម្រុះមា​ន​សមាស​ភាព​១៥រូប ដែល​មាន​លោក​​ស្រី​ ដោក សុទ្ឋា អភិបាល​រងខេត្ត ជា​ប្រធាន​គណៈ​កម្មាធិ​ការ ដែល​​ប្រឹង​ប្រែង​រៀបចំ​ដោះស្រាយ​វិវាទដីធ្លី​រវាងប្រជា​ពលរដ្ឋ​ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី កាលពី​ព្រឹកថ្ងៃ​ទី២៧ មីនា កន្លង​ទៅ ហាក់ដូច​ជា​ទទួល​ការ​បរា​ជ័យ​ទាំងស្រុង​ក៏ពិតមែ​ន ព្រោះតែមាន​អ្នកនៅ​ពីក្រោយ​ខ្ន​ង​បាន​ពន្យុះ​ឱ្យប្រជាពល​រដ្ឋ​ងើបចេញ​ពី​កិច្ច​ប្រជុំ​នេះ មិនព្រម​ស្តាប់ការ​បកស្រាយ​របស់​មេធាវី​

ខេត្តកំពង់ឆ្នាំង ៖ បើទោះ​បីក្រុម​គណៈកម្មាធិ​ការ​ចម្រុះមា​ន​សមាស​ភាព​១៥រូប ដែល​មាន​លោក​​ស្រី​ ដោក សុទ្ឋា អភិបាល​រងខេត្ត ជា​ប្រធាន​គណៈ​កម្មាធិ​ការ ដែល​​ប្រឹង​ប្រែង​រៀបចំ​ដោះស្រាយ​វិវាទដីធ្លី​រវាងប្រជា​ពលរដ្ឋ​ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី កាលពី​ព្រឹកថ្ងៃ​ទី២៧ មីនា កន្លង​ទៅ ហាក់ដូច​ជា​ទទួល​ការ​បរា​ជ័យ​ទាំងស្រុង​ក៏ពិតមែ​ន ព្រោះតែមាន​អ្នកនៅ​ពីក្រោយ​ខ្ន​ង​បាន​ពន្យុះ​ឱ្យប្រជាពល​រដ្ឋ​ងើបចេញ​ពី​កិច្ច​ប្រជុំ​នេះ មិនព្រម​ស្តាប់ការ​បកស្រាយ​របស់​មេធាវី​ក្រុម​ហ៊ុន​ក៏ពិតមែន ប៉ុន្តែ​ស្រាប់តែ​នៅព្រឹក​ថ្ងៃទី២៨ មីនា ប្រជាពលរដ្ឋ​ទាំងនោះបា​នព្រម​ត្រឡប់មក​រក​កិច្ចពិភាក្សា​វិញ ហើយ​ដំណោះ​ស្រាយ បាន​ឈាន​ទៅ​យ៉ាង​រលូន​តាមការ​គ្រោងទុក ខណៈដែល​មេខ្យល់​អវត្តមាន​នៅព្រឹក​នោះ។

គួររំលឹក​ថា តាមការ​គ្រោង​ទុក​របស់​គណៈកម្មាធិការ​ចម្រុះ និងហៅ​ប្រជាពលរដ្ឋ​ទាំង៥២​នាក់ ដែលបាន​អះអាង​ថា មាន​ដីធ្លីវិវាទ​ជាមួយ​ក្រុមហ៊ុន មក​សាក​សួរ​ម្នាក់ម្តង ដោយ​នៅព្រឹកថ្ងៃទី​២៧ មីនា ចំនួន​១២នាក់​ រសៀលថ្ងៃដដែល​ចំនួន២០នាក់ និងនៅព្រឹក​ថ្ងៃទី២៨ មីនា ចំនួន២០នាក់ ។ ប៉ុន្តែ​នៅ​ម៉ោង​១២ថ្ងៃ​ត្រង់ ក្រោយពេល​ប្រជាពល​រដ្ឋទាំង​១២នាក់ បាន​បំភ្លឺជូន​គណៈកម្មការ​ហើយ ដល់​ពេល​មេធាវី​ក្រុមហ៊ុន គឺលោក​ផាត់ ពៅសៀង បកស្រាយ ជូន​គណៈ​កម្មការ​វិញ​ម្តង ស្រាប់តែ​ប្រជាពលរដ្ឋ​ទាំងនោះ​ស្ទុះងើប​ចេញ​តាម​មេខ្យល់ គឺ​ឈ្មោះរាជ សេម៉ា ធ្វើឱ្យ​បរិយាកាស​ដែល​សង្ឃឹមថា នឹងមាន​ដំណោះ​ស្រាយ បាន​ប្រែជា​អាប់អួរ​តែមួយ​ពព្រិចភ្នែក ដោយពួក​គាត់នាំគ្នា​ដើរចេញ​ ហើយបាន​ស្រែកឡូឡា​ពេញមុខសា​លា​ឃុំតាចេស ធ្វើឱ្យ​ភាគីក្រុមហ៊ុន និង​គណៈ​កម្មការ​មានការ​អស់សង្ឃឹម​ជាខ្លាំង។ ប៉ុន្តែទោះបី​បែបនេះ​ក្តី ក៏គណៈ​កម្មការ​បានបន្ត​ការងារ​របស់ខ្លួន រហូត​ដល់​រសៀលថ្ងៃដដែលនោះ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព