ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ជា​ពលរដ្ឋ​ទី​ទាល់​ក្រ​១០​គ្រួសារ​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ​ទទួល​អំណោយ​ពី​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ពោធិ៍​សែន​ជ័យ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អំណោយ​ជា​គ្រឿង​ឧប​ភោគ បរិភោគ​ និង​ថវិកា​មួយ​ចំនួន​ត្រូវ​បាន​មន្ត្រី​អនុ​សាខា​កាក​បាទ​ក្រហម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នាំ​យក​ទៅ​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​ទី​ទាល់​ក្រ​ចំនួន​១០​គ្រួសារ​ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត​នៅ​ក្នុង​មូល​ដ្ឋាន​សង្កាត់​ភ្លើងឆេះ​រទេះ​។

ពិធី​នោះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​៣០ មីនា ២០១៤ នៅ​ក្នុង​សាលា​សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

អំណោយ​ដែល​នាំ​មក​ចែក​ជូន​ប្រជា​ពលរដ្ឋ​នា​ពេល​នោះ ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​២៥​គីឡូ​ក្រាម មី​១​កេស ទឹក​បរិសុទ្ធ​ឱរ៉ាល់​១កេស ទឹក​ដោះ​គោ​៣​កំប៉ុង​ ស្ករ​ស​១​គីឡូ​ក្រាម តែ​២​កញ្ចប់​ ឆ្នាំង​បាយ​១ ឆ្នាំង​សម្ល១​ ចាន​ដែក​១ ខ្ទះឆា១ ចាន​ស្រាក់​១​សម្រាប់ ទឹក​ត្រី​១​យួរ ទឹក​ស៊ីអ៊ីវ​១​យួរ សារុង​១ និង​ថវិកា​ចំនួន​១៣​ម៉ឺន​រៀល​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព