ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​​ខ្លួន​​មួយ​​យប់ ​ព្រឹក​ឡើង​ឃើញ​សព​នៅ​ក្នុង​សាលា​បឋមសិក្សា​ស្ទឹង​ត្រែង​ក្រុង​

11 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ សព​យុវ​ជន​ម្នាក់​ត្រូវ​​គេ​​ប្រទះ​ឃើញ​កាល​ពី​វេលាម៉ោង​៥​និង​១៩​នាទី​ព្រឹក ថ្ងៃទី​២៩ មីនា ២០១៤ ក្នុង​សាលា​បឋមសិក្សា​ស្ទឹង​ត្រែង​ក្រុង ស្ថិត​ក្នុង​ភូមិ​ស្ពាន​ថ្ម សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង ។

លោក​វរសេនីយ៍​ទោ ដួង ស៊ីវត្ថា នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​នគរបាល​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​ត្រូវបាន​ជនសង្ស័យ​វាយ

ខេត្ត​ស្ទឹងត្រែង ៖ សព​យុវ​ជន​ម្នាក់​ត្រូវ​​គេ​​ប្រទះ​ឃើញ​កាល​ពី​វេលាម៉ោង​៥​និង​១៩​នាទី​ព្រឹក ថ្ងៃទី​២៩ មីនា ២០១៤ ក្នុង​សាលា​បឋមសិក្សា​ស្ទឹង​ត្រែង​ក្រុង ស្ថិត​ក្នុង​ភូមិ​ស្ពាន​ថ្ម សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង ។

លោក​វរសេនីយ៍​ទោ ដួង ស៊ីវត្ថា នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នង​ការ​នគរបាល​ខេត្ត​ បាន​ឱ្យ​ដឹង​ថា ជន​រងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​វាយ និង​ចាក់​​ដោយ​កាំបិត​ចុង​ស្រួច​ស្លាប់​​ខាង​លើ​​​ឈ្មោះ​មាស ជំរើន ភេទ​ប្រុស​ចរិត​ស្រី អាយុ​២៣​ឆ្នាំ ​ជា​​អ្នក​កែ​សម្ផស្ស​ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

លោក​​វរសេនីយ៍​ទោបាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​កើត​ហេតុ​ជន​រងគ្រោះ​​បាន​ទៅ​ចូលរួម​​ក្នុង​ពិធី​មង្គល​ការគេ​​ ក៏​បាត់​រហូត​​មិន​ឃើញ​មក​ផ្ទះ ​ក្រុម​គ្រួសារ​បាន​ដើរ​រក​​ដល់​ម៉ោង​២​រំលង​អធ្រាត្រ​​នៅ​​តែ​មិន​ឃើញ ។ លុះ​ព្រឹក​ឡើង​​ស្រាប់​តែ​ឮ​ថា​ អ្នក​លក់បបរក្នុង​សាលា​រៀន​​ប្រទះ​ឃើញ​ជន​រងគ្រោះ​ដេកស្លាប់ និង​បាន​រាយ​ការណ៍​​​ឱ្យ​សមត្ថ​​កិច្ច​ចុះ​មក​ត្រួត​ពិនិត្យ ។

តាម​ការ​ពិនិត្យ​ជាក់​ស្តែង សាកសព​មាន​ស្លាក​ស្នាមចំនួន​៨​កន្លែង​​ ៣​កន្លែង​មាន​ស្នាម​កកិត និង​​៥ក​ន្លែង​​ទៀត​​មុត​ដោយ​កាំបិត​ចុង​ស្រួចចាក់​​ទៅលើ​ពោះ​​បណ្តាល​ឱ្យ​ធ្លាយ​ពោះ​វៀន​ស្លាប់ ​។

លោក​វរសេនីយ៍​ទោ អ៊ុក មឿន នាយ​ការិយាល័យ​បច្ចេក​ទេស និង​វិទ្យា​សាស្ត្រ​បាន​ឱ្យ​ដឹង​​ដែរ​ថា ក្រោម​ការ​ពិនិត្យ​ទៅ​តាម​បច្ចេក​ទេស​ជំនាញ ករណី​នេះ ជា​ករណី​ឃាត​កម្ម​គិត​ទុក​ជា​មុនដែលអាច​កើត​ឡើង​ដោយ​សារ​រឿង​គំនុំ ​។

បច្ចុ​ប្បន្ន​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​​ស៊ើប​អង្កេត​ទៅតាម​​ជំនាញរបស់​ខ្លួន ដើម្បី​ស្វែង​រក​ឃាតករ​​​យក​មក​ផ្តន្ទា​ទោស​​តាម​ផ្លូវច្បាប់ ៕